​ជា​ស្ត្រី​មាន​ផ្ទៃពោះ​ស្ទើរតែ​ពាក់កណ្តាល​ទៅ​ហើយ​ដែល​ជួប​បញ្ហា​ក្រហាយ​ដើមទ្រូង​នេះ​។ យ៉ាងណាមិញ ក្នុងពេល​មាន​ផ្ទៃពោះ វា​មាន​អ័រម៉ូន​ជាច្រើន​ដែល​ធ្វើការ ហើយ​សាច់ដុំ​នៅ​ក​ក្រពះ ក៏​ធ្វើការ​ដើម្បី​បង្ការ​កុំឲ្យ​ច្រាល​អាហារ​ចេញពី​ក្រពះ​ទៅ​បំពង់​ក​រដែរ​។ ប៉ុន្តែ ដោយសារ​តែ​ស្បូន​មាន​ការលូតលាស់​កាន់តែ​ធំ វា​នឹង​រុញ​ក្រពះ​ឡើង រហូត​ដល់​អាចមាន​អាការៈ​ច្រាលទឹក​អាស៊ី​ត​ពី​ក្រពះ និង​បង្ក​ជាការ​ក្រហាយ​ដើមទ្រូង​នេះ​តែម្តង​។ តើ​គួរ​ធ្វើ​ដូច​ម្តេចទៅ​ដើម្បី​ដោះស្រាយ​៖

  • ​លុបបំបាត់​មូលហេតុ​នាំ​ឲ្យ​ក្រហាយដើមទ្រូង ជាពិសេស​អាហារ​មាន​ជាតិ​ហ្គាស ឬ​ហឹរ​
  • ​ចូរ​ព្យាយាម​ញ៉ាំ​អាហារ​តិចៗ តែ​ច្រើន​ដង​។ ចូរ​ញ៉ាំ​អាហារ​ក្នុងពេល​អង្គុយ និង​ចៀសវាង​ការ​ញ៉ាំ​គេង​
  • ​ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជានិច្ច មុន​នឹង​សម្រេច​ចិត្ត​ប្រើ​ថ្នាំ​គ្រប់​ប្រភេទ​៕