សញ្ញា​ប្រកាសអាសន្ន ៥​យ៉ាង​បញ្ជាក់ថា អ្នក​កំពុង​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​ហើយ​

​ជំងឺ​បេះដូង​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ឃាតករ​ឈាម​ត្រជាក់​។ នេះ​ដោយសារ​តែ​អាការៈ ឬ​សញ្ញា​ព្រមាន​របស់​វា​ច្រើនតែ​មិន​អាច​សម្គាល់​ដឹង​។ ហេតុដូច្នេះ​ហើយ មនុស្ស​ភាគច្រើន​ដឹងថា​ខ្លួន​មាន​បញ្ហា​បេះដូង​នៅពេល​ដែល​វា​ហួសពេល​ទៅ​ហើយ​។ យ៉ាងណាមិញ អ្នក​អាច​សម្គាល់​បញ្ហា​នេះ​បាន​មុន​ពេល​វា​ស្ថិត​ក្នុង​សភាព​គ្រោះថ្នាក់​ដូច​ជា​៖
•​    ​អស់កម្លាំង​ខ្លាំង ហើយ​ពិបាក​ដកដង្ហើម​ទៀត​
•​    ​ឈឺ​ទ្រូង ដែល​ចាក់​រាល​ដល់​ស្មា និង​ថ្កាម​
•​    ​មិន​រំលាយ​អាហារ​
•​    ​ហើម​ជើង​
•​    ​បេះដូង​ដើរ​ខុស​ចង្វាក់ ឬលឺ​សម្លេង​បេះដូង​លោត​ខ្លាំង​៕