ងងុយគេងខ្លាំងពេលថ្ងៃមិនដឹងធ្វើបែបណា? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដើម្បីទប់ទល់ ៖

១. ត្រូវប្រាកដថាអ្នកគេងបានគ្រប់គ្រាន់នៅពេលយប់

សម្រាប់មនុស្សមួយចំនួន រយៈពេល ៧ ម៉ោងគឺគ្រប់គ្រាន់ហើយដើម្បីគេងឆ្អែត ខណៈដែលអ្នកខ្លះត្រូវការពេលដល់ទៅ ៩ ម៉ោង។ ដូច្នេះចូរសម្គាល់មើលថាតើរាងកាយរបស់អ្នកត្រូវការពេលប៉ុន្មានម៉ោងដើម្បីគេងឆ្អែតបានពេញកម្លាំង។

២. ក្រោកនៅម៉ោងដដែលៗរាល់ថ្ងៃ

មិនថាវាជាថ្ងៃចុងសប្តាហ៍ ឬថ្ងៃសម្រាកឡើយ ចូរព្យាយាមក្រោកនៅម៉ោងដដែលជាប្រចាំ។ ការធ្វើបែបនេះនឹងជួយឱ្យអ្នកអាចទប់ទល់ភាពងងុយគេងខ្លាំងកំឡុងពេលថ្ងៃបានយ៉ាងប្រសើរ។

៣. ចូលគេងនៅម៉ោងដដែលរាល់យប់

អ្នកប្រាកដជាងាយនឹងទប់ទល់ភាពល្វើយនិងងងុយគេងពេញមួយថ្ងៃបានប្រសិនបើអ្នកព្យាយាមគេងនៅម៉ោងដដែលរាល់យប់។ ទោះជាយ៉ាងណាត្រូវប្រាកដថាអ្នកគេងបានគ្រប់គ្រាន់ចន្លោះពី ៧ ទៅ ៩ ម៉ោង។

៤. អនុញ្ញាតឱ្យខ្លួនឯងត្រូវពន្លឺព្រះអាទិត្យយ៉ាងហោចណាស់ ៣០ នាទីជាប្រចាំ

ការស្ថិតក្រោមពន្លឺព្រះអាទិត្យយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃចន្លោះម៉ោង ១០ ព្រឹកនិង ៤ ល្ងាច គឺចាំបាច់ណាស់ចំពោះទាំងសុខភាព ព្រមទាំងអាចទប់ស្កាត់ភាពងងុយគេងខ្លាំងកំឡុងពេលថ្ងៃ។

៥. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់

ជាវិធីដ៏ប្រសើរនឹងងាយបំផុតមួយដើម្បីបំបាត់ភាពងងុយគេងខ្លាំងពេលថ្ងៃ។ ទោះជាយ៉ាងណាចៀសវាងធ្វើលំហាត់ប្រាណរយៈពេលយ៉ាងហោចណាស់ ៣ ម៉ោងមុនចូលគេង។

៦. ចៀសវាងពឹងផ្អែកលើគ្រឿងស្រវឹងដើម្បីគេងលក់ពេលយប់

គ្រឿងស្រវឹងអាចបណ្ដាលឱ្យអ្នកគេងមិនស្កប់ ជាលទ្ធផលនៃភាពអស់កម្លាំងល្វើយនៅព្រឹកបន្ទាប់។

៧. កម្ចាត់ភាពងងុយដោយការធ្វើកាយវិការ

ភ្លាមៗនៅពេលអ្នកមានអារម្មណ៍ចង់គេង ចូរក្រោកឡើងរួចធ្វើសកម្មភាពរាងកាយ។ អ្នកអាចដើរចុះឡើង ឬទៅវិញទៅមក។

៨. ទទួលទានទឹក ១ កែវ

មនុស្សភាគច្រើននឹងចាប់ផ្ដើមទទួលទានកាហ្វេដើម្បីទប់ទល់ភាពងងុយគេង។ ប៉ុន្តែប្រសិនបើអ្នកមិនអាចទទួលទានកាហ្វេបានទេនោះ ចូរសាកល្បងទទួលទានទឹក ១ កែវជំនួសវិញដើម្បីកម្ចាត់ភាពងងុយបានយ៉ាងប្រសើរ៕