ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការធ្វើឲ្យកូនព្រមចូលគេង។ តើមានអ្វីខ្លះទៅ?

  1. មុនពេលចូលគេងមួយម៉ោង អ្នកមិនគួរឲ្យកូនញ៉ាំអាហារច្រើននោះទេ ថែមទាំងមិនគួរឲ្យកូនលេងខ្លាំងពេក និងលេងហ្គេមទេ។ នៅពេលដែលកូនអាចចៀសពីសកម្មភាពទាំងនេះ កូននឹងងាយស្រួលចូលគេងបាន។
  2. អ្នកម្តាយ គួរតែធ្វើជាគំរូល្អដល់កូន ដោយដល់ម៉ោងគេង អ្នកគួរតែទម្លាក់ទូរស័ព្ទចុះ ហើយបិទភ្លើងគេង ទើបកូនអាចរៀនតាមអ្នក ហើយរក្សាបានទម្លាប់ល្អក្នុងការចូលគេង ថែមទាំងអាចគេងលក់ស្រួលផងដែរ។
  3. ក្រោយងូតទឹកឲ្យកូនរួច អ្នកគួរតែឲ្យកូនគេងក្នុងបន្ទប់ដែលមានចង្កៀងមិនសូវភ្លឺ ហើយដណ្តប់ភួយឲ្យកូន រួចអានសៀវភៅរឿងនិទានឲ្យគេស្តាប់។ ការធ្វើបែបនេះ នឹងធ្វើឲ្យកូនចូលគេងបានលឿនខ្លាំងណាស់។
  4. អ្នកគួរតែឲ្យកូនគេងក្នុងបន្ទប់ដែលប្រកបដោយសុវត្ថិភាព។ នៅពេលដែលកូនមានអារម្មណ៍សុវត្ថិភាព កូននឹងឆាប់គេងលក់ខ្លាំងណាស់។ ដូចនេះ អ្នកម្តាយអាចនៅកំដរជិតកូនជាមុនសិន ទើបគេអាចគេងលក់បានស្រួល៕