​ការ​មាន​ផ្ទៃពោះ​រហូត​ដល់​ពោះធំ​ទៅៗ ជាពិសេស​ក្នុង​ត្រីមាស​ទី​៣ មិន​ត្រឹមតែ​ប្រៀប​បាន​នឹង​ការ​ស្ពាយ​ដុំ​សាច់​មួយ​ទម្ងន់​ពីរ​បី​គីឡូក្រាម​តាម​ខ្លួន​នោះទេ តែ​ការរីក​ធំ​របស់​ស្បូន​បែប​នេះ​ក៏​ធ្វើឲ្យ​សរីរាង្គ​ផ្សេងៗ​ក្នុង​ពោះ​ខុស​របៀបរៀបរយ ដែល​ជាហេតុ​នាំ​ឲ្យ​ដាក់​សម្ពាធ​ទៅលើ​សរីរាង្គ​ទាំងនោះ​កាន់តែ​ខ្លាំង​ដែរ​។

​ដូច្នេះហើយ វា​ពិតជា​គ្រប់គ្រាន់​នឹង​ធ្វើឲ្យ​ពេលវេលា​នៃ​ការ​មាន​ផ្ទៃពោះ​ដំណាក់កាល​នេះ​ឆាប់​រង​ភាព​អស់កម្លាំង​ណាស់ ប៉ុន្តែ​កុំ​បារម្ភ​អី បើសិន​ជា​អ្នក​អាច​ធ្វើ​ទៅ​តាម​គន្លឹះ​ងាយៗ​ដូចខាងក្រោម​នេះ ព្រោះ​វា​ជា​វិធី​ដែល​ជួយ​ឲ្យ​ឆាប់​មាន​កម្លាំង​ឡើងវិញ​។​

ហាត់ប្រាណ​តិចៗ​
ការដើរ​តិចៗ​ក្នុង​រយៈពេល​ខ្លីៗ​ក៏​អាច​ជួយ​ឲ្យមាន​អារម្មណ៍ល្អ​បានដែរ​។ ការ​ហែល​ទឹក និង​ការហាត់​ក្បាច់​យូ​ហ្គា​ចំពោះ​ការ​មាន​ផ្ទៃពោះ​ក៏​ជា​ជម្រើស​ល្អ​មួយ​ដែរ ប៉ុន្តែ​បើសិនជា​ធ្វើ​ទៅ​ហត់​ពេក ចូរ​ឈប់​សិន​ទៅ​។ បើសិន​ជា​អ្នក​ធ្វើ​ឆាប់​ហត់ ចូរ​ធ្វើ​វា​បន្តិច​ម្តងៗ​។ គ្រាន់​តែ​អង្គុយ​លើ​កៅអី​ហើយ​ជ្រា​ត់ដៃ​ដើម្បី​ឈរ​ក៏​ជា​លំ​ហាត់ប្រាណ​មួយ​ដែរ​។

ឧស្សាហ៍​សម្រាក​ពី​ការងារ​
ការងារ​ទាំងអស់​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ធ្វើ​មិន​ប្រាកដ​ថា​ត្រូវការ​ធ្វើ​ឲ្យ​ខ្លាំង​ក្លាទេ ដូច្នេះ​យក​ល្អ​គួរតែ​ឧស្សាហ៍​សម្រាក និង​គេង​ឲ្យបាន​ច្រើន​វិញ​ទៅ​។

ការ​ញ៉ាំ​អាហារ គួរតែ​ញ៉ាំ​តិចៗ តែ​ច្រើន​ដង​
អ្នក​មិន​ចាំបាច់​ញ៉ាំ​អាហារ​មាន​ជាតិ​កាបូ​អ៊ី​ដ្រាត និង​ប្រូតេអ៊ីន​ច្រើន​ចូលគ្នា​ទេ​។ អ្វី​ដែល​សំខាន់​គឺ​ញ៉ាំ​វា​បន្តិចៗ គ្រាន់តែ​ទ្រាប់​ពោះ ឬ​ល្មមៗ​បាន​ហើយ​។ បើសិនជា​ឃ្លាន​ចាំ​ញ៉ាំ​ទៀត​។

បើសិនជា​អស់កម្លាំង​ជាប់ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​
ការ​ដែល​មាន​អារម្មណ៍​អស់កម្លាំង​ជាប់ វា​អាច​ជា​សញ្ញា​មួយ​នៃ​ការ​កង្វះ​គ្រាប់​ឈាម​ហើយ ដូច្នេះ​ត្រូវតែឲ្យ​ពេទ្យ​ពិនិត្យ​ដើម្បី​ព្យាបាល​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង