បញ្ហា ខ្យល់គរ ឬ សន្លប់ ជា​អា​ការៈមិន​ដឹងខ្លួន​រយៈ​ពេល​ខ្លី​ដែល​កើតមាន​ដោយសារតែ ស​សៃ​ឈាមទៅ​ចិញ្ចឹម ខួរក្បាល​ថយចុះ ព្រោះ​កើត​ឡើង​ពី​ការឈឺចាប់ ឬ​ប៉ះទង្គិច​ខាង​អារម្មណ៍​ខ្លាំង​ហើយ​វា​កើត​ឡើង​លើ​មនុស្ស​មួយចំនួន​ដែល នៅក្នុង​ទីកន្លែង​ដែល​មាន​អាកាសធាតុ​ក្តៅ​រងាៗ ឬ ដោយសារ​ការ​ធ្វើ​ចលនា​ជើង ឬ​ការប្តូរ​ឥរិយាបថ​។ យើង​អាច​ការពារ​មិន​ឲ្យ​កើត​ខ្យល់គរ​មាន ដោយ​ជាទូទៅ​ជនរងគ្រោះ​នឹង​ដឹង​ខ្លួន​បាន​លឿន ហើយ​មាន​អា​ការៈប្រសើរឡើងវិញ ប្រសិនបើឲ្យ​បុគ្គល​នោះ​គេ​ងចុះ ហើយ​លើកជើង​ឡើង​ខ្ពស់​លើ​កម្រិត​ដើមទ្រូង​។​

​សញ្ញា​ដែល​បញ្ជាក់ថា​ជនរងគ្រោះ​មាន​លក្ខណៈ​ខ្យល់គរ​៖

-​ជនរងគ្រោះ​នឹងមាន​អារម្មណ៍​ល្វើយ អស់កម្លាំង​ដូច​មិន​ស្រួល​ខ្លួន​ងងឹត និង​វិលៗ​មុខ​
-​មុខ​ស្លេក​ខ្លាំង​
-​ជីពចរ​ដើរ​យឺត​

​អ្វី​ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​ជួយ​ជនរងគ្រោះ​៖

១-​បើ​អាចទៅរួច ជួយ​ឲ្យ​ជនរងគ្រោះ​គេង​ចុះ ហើយ​លើកជើង​ឲ្យ​ខ្ពស់​លើ​កម្រិត​បេះដូង (​ដើមទ្រូង​) បើ​គ្មាន​កន្លែង​អាចឲ្យ​គេ​ង​ចុះបាន គួរ​ជួយ​ជនរងគ្រោះ​ឲ្យ​អង្គុយចុះ ហើយ​ឱនក្បាល​ចុះ​មកឲ្យ​នៅ​ចន្លោះ​ជង្គង់​។​
២-​បន្ធូរ​អាវ​ដែល​រឹប ឬ តឹង​ណែន​ត្រង់​បរិវេន ដើមទ្រូង និង​កដៃ​ចេញ​។​
៣-​ត្រូវ​ប្រាកដ​ចិត្ត​ថា ជនរ​គ្រោះ​មាន​ខ្យល់​ដកដង្ហើម​គ្រប់​គ្រាន់បើ​ក​បង្អួច ហើយ​ប្រាប់​ឲ្យ​អ្នក​ដែល​រោម​មើល​ថយ​ចេញ យក​អ្វី​មក​បក់​បរិវេណ​មុខ ដើម្បី​ឲ្យមាន​ខ្យល់​។​
៤-​ប្រសិន​បើ​ជន​រងគ្រោះ នៅតែ​មាន​អា​ការៈមិន​សូវ​ល្អ ត្រូវ​ប្រញាប់ បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង