​ពេលវេលា​មួយ​ក្នុងពេល​មាន​ផ្ទៃពោះ​ចាប់ពី​សប្តាហ​ទី​១៣ ទៅ​២៧ ត្រូវបាន​គេ​ហៅថា ជា​ពេលវេលា​ច័ន្ទ​ទឹកឃ្មុំ (Honeymoon Period) ដោយសារតែ លែង​សូវ​មានការ​ចង្អោ មិន​ពិបាកចិត្ត និង​ចំណង់​ផ្លូវភេទ​ត្រឡប់មកវិញ​។ វា​ក៏​ជា​ពេលវេលា​មួយ​ដែល​អ្នក​ត្រូវ​ចាប់ផ្តើម​មាន​អារម្មណ៍​ដឹង​ការ​ធ្វើ​ចលនា​របស់​កូន​ដែរ​។ ក្រៅពី​នេះ​តើ​មាន​អ្វី​ខ្លះទៀត​?

​លែង​សូវ​ក្អួតចង្អោ​ទៀត​
​ស្ត្រី​ភាគច្រើន​យល់ថា អា​ការៈចង្អោរ​បស់​ពួកកេ​អាច​នឹង​ស្រាកស្រាន្ត​ទៅវិញ ឬ​បាត់​ទាំងស្រុង​តែ​ម្តង​។ ប៉ុន្តែ​បើសិនជា​នៅតែ​ចង្អោ​ទៀត ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​បង្កើន​ការ​ញ៉ាំ​វីតាមីន B6 ដើម្បី​សម្រួល​ដល់​ក្រពះ​ផង​។ ប៉ុន្តែ​អ្នក​អាច​នឹង​មាន​អាការៈថ្មី​បន្ថែម​ទៀត​នោះ​គឺជា​ការ​ឈឺពោះ ដែល​វា​កើត​ឡើង​ដោយសារ​ភាពយឺត​របស់​សរសៃ​ក្នុង​ពោះ​តែម្តង​។

មាន​អារម្មណ៍​ដឹងថា​កូន​មានជីវិត​
​ក្នុង​ត្រីមាស​ដំបូង កូន​ក្នុង​ផ្ទៃ​មាន​ការលូតលាស់​យ៉ាង​ស្ងៀមស្ងាត់​ណាស់​។ ដល់​ជុំវិញ​សប្តាហ​ទី ១២​វិញ គ្រូពេទ្យ​អាច​នឹង​ស្តាប់​ដឹង​បេះដូង​កូន​ហើយ​។ ប៉ុន្តែ​ឥឡូវនេះ អ្នកនឹង​ដឹង​អំពី​អា​ការៈផ្សេងៗ​ទៀត​របស់​កូន​ក្នុង​ផ្ទៃ​ដែរ​ដូចជា ការ​ធាត់ ឬ​ត្អើក​។

ពិបាក​ដកដង្ហើម​

​ស្ថិត​ក្នុង​ដំណាក់កាល​នេះ សូម្បី​តែ​ការដើរ​ចូល​បន្ទប់​ទឹក​ក៏​អាច​ធ្វើឲ្យ​អ្នក​ពិបាក​ដក​ដង្ហើមបាន​ដែរ ប៉ុន្តែ​វា​ជា​រឿង​មួយ​ធម្មតា​ទេ​។ ដូច្នេះ​ចូរ​ធ្វើ​ចិត្ត​ធម្មតា​ទៅ ប៉ុន្តែ​ដល់​ពេល​ពិបាក​ខ្លាំង ចូរ​ទៅ​ជួប​ពេទ្យ​ដើម្បី​ដោះស្រាយ​វិញ​។

ចាប់ផ្តើម​ផ្លាស់ប្តូរ​រូបរាង​
​នៅ​សប្តាហ៍​ទី​១៦ អ្នក​ទំនងជា​ត្រូវការ​ស្លៀក​សម្លៀកបំពាក់​ស្ត្រី​ពោះធំ​ហើយ ដោយសារ​តែ​ចង្កេះ​រីក​ធំ​។ ដល់​សប្តាហ​ទី ២៧ អ្នក​ក៏​គួរតែ​អាច​ឡើង​ទម្ងន់​ថែមទៀត ដូច្នេះ​សម្លៀកបំពាក់​ដែល​ធ្លាប់​ស្លៀក​ធម្មតាៗ​គឺ​ប្រើ​លែងកើត​ហើយ​។

ចំណង់​ផ្លូវភេទ​
​ក្នុង​ខែ​ទី ៤ ឬ​៥ អ្នក​ប្រហែលជា​មាន​អារម្មណ៍​ថា មាន​ចំណង់​ផ្លូវភេទ​ឡើង​ខ្លាំង​ភ្លាមៗ ព្រោះតែ​រាងកាយ​ផលិត​អ័រម៉ូន​អេស្រូ​ជែន​ច្រើន​ក្នុង​ពេល​នេះ​។ សម្រាប់​ស្ត្រី​ខ្លះ​ទំនងជា​អាច​ឈាន​ដល់​ចំណុចកំពូល​ច្រើន​ផង​ក្នុងពេល​រួមភេទ​ជា​លើកដំបូង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង