​ការឈឺចាប់​ក្នុង​ពោះ​ពិតជា​រឿង​មួយ​គួរ​ឲ្យ​សាំចិត្ត​ខ្លាំងណាស់ ហើយ​បើសិនជា​វា​កើត​ឡើង​ដោយ​មិន​ដឹង​ច្បាស់​ថា​កន្លែង​ណា​នោះ អ្នក​ប្រហែលជា​បារម្ភ​ក្រែង​កើត​ជំងឺ​រលាក​ខ្នែងពោះវៀន​ទៀតផង​។ ដូច្នេះ​ដើម្បី​ដឹង​អំពី​វា​កាន់តែ​ច្បាស់ យក​ល្អ​គួរតែ​ស្វែងយល់​អំពី​អាការៈ​របស់​វា​ដូច​ខាងក្រោម​នេះ​សិន​ទៅ​៖

​ឈឺ​ពោះ​
អាការៈភាគ​ច្រើនរបស់​ជំងឺរលាក​ខ្នែងពោះវៀន​គឺ​ឈឺ​ចាប់នៅ​ជុំវិញ​ផ្សិត​។ ជាធម្មតា វា​ចាប់ផ្តើម​កើតឡើង​តិចៗ និង​ខ្លាំង​ទៅៗ​បន្តិច​ម្តងៗ​។ ការឈឺចាប់​នេះ​ច្រើនតែ​ជា​ការឈឺ​ដូច​គេ​ចាក់​។

ឈឺពោះ​ផ្នែក​ខាងក្រោម និង​ខាងស្តាំ​
បើសិន​ជា​ការឈឺចាប់​ចេញ​ពី​ផ្នែក​ខាងក្រោម និង​ស្តាំ ចូរ​យកចិត្តទុកដាក់​ឲ្យ​មែនទែន​។ តំបន់​មួយ​នេះ​ហៅថា McBurney’s Point ដែល​ជា​ទីតាំង​របស់​ខ្នែង​ពោះវៀន​។ គ្រូពេទ្យ​ប្រើប្រាស់​វា​សម្រាប់​កំណត់​រោគវិនិច្ឆ័យ​ជំងឺ​រលាក​ខ្នែង​ពោះវៀន​។ ដូច្នេះ បើសិន​ជា​អ្នក​មាន​អារម្មណ៍​ថា​ឈឺចាប់​ខ្លាំង​នៅ​តំបន់​នេះ ឱកាស​កើត​ជំងឺ​រលាក​ខ្នែងពោះវៀន​គឺ​ខ្ពស់​ហើយ​។ ជា​ធម្មតា​វា​ចាប់ផ្តើម​ឈឺ​ចាប់ពី ១២ ទៅ​២៤​ម៉ោង​។​

ការឈឺចាប់​ដែល​មាន​បាត់ៗ​
កុំប្រងើយកន្តើយ​នូវ​ការឈឺចាប់​ដែល​ចេះ​តែ​កើត​ហើយ​កើត​ទៀត​។ នេះ​គឺជា​សញ្ញា​នៃ​បញ្ហា​លើ​ខ្នែងពោះវៀន​អ្នក​ហើយ​។ វា​ក៏​អាច​កើតឡើង​ម្តងទៀត​នៅពេល​អ្នកដើរ ក្អក ឬ​ធ្វើ​ចលនា​ភ្លាមៗ​ដែរ​។ និយាយ​រួម រាល់​ការ​ធ្វើ​ចលនា​ដោយ​បង្ខំ​គ្រប់យ៉ាង​សុទ្ធ​តែ​នឹង​ធ្វើ​ឲ្យ​ឈឺចាប់​បាន​ទាំងអស់​។

ច​ង្អោ​
ជំងឺ​រលាក​ខ្នែងពោះវៀន​អាច​មាន​ការឈឺចាប់​ខ្លាំង​គ្រប់គ្រាន់​នឹង​បង្ក​ឲ្យទៅជា​ក្អួត​។ ប៉ុន្តែ​ទោះបីជា​ការឈឺចាប់​នេះ​បាត់​ទៅ​វិញ​បណ្តោះអាសន្ន​ក៏​ដោយ វា​ក៏​អាច​ធ្វើឲ្យ​មិន​មាន​ផា​សុកភាព​ច្រើន​ដែរ​។ អ្នក​ក៏​ប្រហែលជា​មាន​អារម្មណ៍​ថា​ខ្លួនឯង​មិន​ស្រួលខ្លួន និង​រក​ក្អួត​ជាប់​ទៀតផង​។​

មិន​ឃ្លាន​អាហារ​
ច​ង្អោ និង​ឈឺចាប់​ចេញ​ពី​ជំងឺ​រលាក​ខ្នែងពោះវៀន​អាច​នឹង​ញ៉ាំ​ញី​ជាមួយ​របប​អាហារ​ទៀត​។ កាលណា​អ្នកមាន​អារម្មណ៍​ចង្អោ និង​ឈឺ​ខ្លាំង​បែបនេះ អ្នក​ពិតជា​មិន​ងាយ​ឃ្លាន​អាហារ​ឡើយ​។

ក្តៅខ្លួន​
បើសិន​ជា​អ្នក​ក្តៅខ្លួន​ខ្លាំង វា​អាច​ជា​ជំងឺ​រលាក​ខ្នែងពោះវៀន​បាន​។ ការ​ក្តៅខ្លួន​នេះ​ត្រឹម​តែ​ក្តៅ​ស្ទិញ​ទេ​ទេ​បូករួម​នឹង​គ្រុន​ញ៉ាក់​ទៀត​ក៏មាន​ដែរ​។

មាន​បញ្ហា​លើ​ការ​បន្ទោបង់​
កាលណា​ជំងឺ​រលាក​ខ្នែងពោះវៀន​វិវត្ត​ទៅមុខ វា​អាច​នឹង​បង្ក​ជាការ​ទល់លាមក និង​រាករូស​បាន​។ រឿង​នេះ​ទាក់ទង​នឹង​មិន​ញ៉ាំ​អាហារ និង​ចង្អោ​។ បើសិន​ជា​អ្នក​មាន​អាការៈ​ទាំងនេះ ចូរ​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ផង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង