​ប៉េងប៉ោះ​គឺជា​អាហារ​ដ៏​ពេញនិយម​មួយ​សម្រាប់​ប្រជាជន​ខ្មែរ​យើង ប៉ុន្តែ​ស្រាប់​ប្រជាជន​នៅ​លោកខាងលិច​វិញ ច្រើន​តែ​យក​ប៉េងប៉ោះ​ធ្វើជា​ទឹក​ជ្រលួក​ញ៉ាំ​ជាមួយ​អាហារ​ទៅវិញ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មនុស្ស​ភាគច្រើន​មិន​មាន​អ្វី​ជា​បញ្ហា​ឡើង​ក្រោយ​ពី​ញ៉ាំ​ប៉េងប៉ោះ​រួច ប៉ុន្តែ​ខ្លះទៀត​បែរជា​មាន​ប្រតិកម្ម​អាឡែ​ហ្ស៊ី​ជាមួយ​ប៉េងប៉ោះ​ទៅវិញ​។​

​មនុស្ស​ម្នាក់​ដែល​មាន​ប្រតិកម្ម​អាឡែ​ហ្ស៊ី​ជាមួយ​ប៉េងប៉ោះក៏​អាច​មាន​ប្រតិកម្ម​ជា​មួ​យ​នឹង​បន្លែ​ផ្សេង​ដែរ​ដូចជា ដំឡូង​បារាំង បារី និង​ត្រប់វែង​។ អាការៈ​របស់​វា​នឹង​កើតឡើង​ភ្លាមៗ​ក្រោយ​ពី​ញ៉ាំ​រួច ប៉ុន្តែ​ពេលខ្លះ​ក៏​អាច​ស៊ី​ពេល​រហូតដល់ ៧២​ម៉ោង​ដែរ​ទើប​ចេញ​អាការៈ​។

រោគសញ្ញា​នៃ​ការ​មាន​ប្រតិកម្ម​អាឡែ​ហ្ស៊ី​នឹង​ប៉េងប៉ោះ​មាន​លក្ខណៈ​ខុសៗ​គ្នា​ទៅ​តាម​មនុស្ស​ម្នាក់ៗ ប៉ុន្តែ​អា​ការៈរួម​របស់​វា​មានដូចជា​៖
•​    ​រមាស់​ស្បែក កន្ទួល​លើ​ស្បែក ហើម​ស្បែក ឬ​តាអក​
•​    ​ឈឺរ​មួល​ក្នុង​ពោះ ច​ង្អោ ក្អួត ឬ​រាករូស​
•​    ​មាន​អារម្មណ៍​ឈឺ​ឈៀបៗ និងរ​មាស់​នៅ​ក្នុង​បំពង់ក និង​អណ្តាត​
•​    ​ក្អក កណ្តា​ស ដកដង្ហើម​លឺ​ដូច​ហួច ឬ​ហៀរ​សម្បោរ​
•​    ​ហើម​មុខ មាត់ អណ្តាត ឬ​បំពង់ក​
•​    ​ប្រតិកម្ម អាណា​ហ្វី​ឡា​ស៊ីស (​ធ្ងន់ធ្ងរ តែ​កម្រ​)៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង