​វា​ជា​ការចាំបាច់​បំផុត សម្រាប់​ជនរងគ្រោះ ក្នុង​ការទទួលយក​នូវ​កិច្ចសង្គ្រោះ​បឋម​អោយបាន​ឆាប់រហ័ស តាម​ដែល​អាច​ធ្វើទៅបាន​។ មុន​នឹង​ភ្នាក់ងារ​សង្គ្រោះបន្ទាន់​មកដល់ អ្នក​ដែល​ស្ថិត​ក្នុង​ទី​កើតហេតុ​ផ្ទាល់ គួរ​ព្យាយាម​ធ្វើការ​ជួយ​ជនរងគ្រោះ អោយអស់​ពី​សម្តត្ថភាព ដើម្បី​បង្ការ​គ្រោះមហន្តរាយ​ផ្សេងៗ ដែល​អាច​ឆក់យក​ជីវិត​របស់​ជនរងគ្រោះ​បាន ។​

​ខាងក្រោម នេះ​ជា​ដំណាក់កាល​នៃ​ការប្រតិបត្តិ​ការងារ​។ យ៉ាងណាក៏ដោយ​ក្នុង​ករណី​ដែល​មាន​អ្នករបួស​ជាច្រើន​នាក់ អ្នក​ដែល​រងរបួស​ធ្ងន់​បំផុត​គួរតែ​ទទួលបាន​ការព្យាបាល​មុនគេ តែ​អ្នក​ត្រូវ​ចងចាំ ថា អ្នករបួស​ដែល​ស្រែក​ឮ​ខ្លាំង​បំផុត អាច​មិនមែន​ជា​អ្នករបួស​ដែល​ឈឺចាប់​ខ្លាំង​បំផុត​នោះ​ទេ​។​

១-​ចំណុច ក​, ខ​, គ ខាងក្រោម​នេះ ត្រូវធ្វើ​ឲ្យបាន​ក្នុងរយៈពេល​៣​នាទី​បើ​អ្នកជំងឺ​ស្ថិតក្នុង​ស្ថានភាព សន្លប់​បាត់ស្មារតី ដើម្បី​ការពារ​ការកើត​គ្រោះថ្នាក់​ដូច​តទៅ​នេះ​៖
    ក​)​ប្រព័ន្ធ​ផ្លូវដង្ហើម (​ផ្លូវ​ឆ្លងកាត់​រវាង​មាត់ ច្រមុះ និង​ក​) ត្រូវ​បើក​ឲ្យ​ចន្លោះ​ផ្លូវ​ដើរ​ស្រឡះ​បំផុត​។ បើ​អ្នក​របួស​សន្លប់ ឬ​បាត់បង់​ស្មារតី​
    ខ​)​ការដកដង្ហើម​ត្រូវ​ព្យាយាម​រក្សា​ការដកដង្ហើម គ្រប់ពេលវេលា​
    គ​)​រក្សា​ប្រព័ន្ធ​លំហូរ​នៃ​ឈាម​
២-​បើ​មាន​ឈាម​ចេញ ត្រូវ​ឃាត់ឈាម​ភ្លាម​
៣-​ពេល​ឆ្អឹង​បាក់ ហើយ​ចាំបាច់​ត្រូវ​ផ្លាស់​ទី​អ្នករបួស​ត្រូវ​រុំ​របួស​មុន​ជានិច្ច កុំ​ផ្លាស់​ទី​អ្នករបួស ពេល​គិត​ថា​ការឈឺ​ឆាប់​បរិវេណ​ឆ្អឹងខ្នង​
៤-​ផ្តល់​សេចក្តីទុកចិត្ត​ដល់​អ្នក​របួស និង​ព្យាបាល​អា​ការៈឈឺចាប់​ផ្សេងៗ តាម​ដែល​អាច​ធ្វើបាន​៕