ប្រសិនបើ​អ្នក​នៅ​ជាមួយ​នរណាម្នាក់​ដែល​សន្លប់ សូម​ព្យាយាម​ប្រាកដថា មនុស្ស​ម្នាក់​នោះ កំពុងតែ​គេង​រាបស្មើ ប៉ុន្តែ ជៀសវាង​លើក​អ្នកសន្លប់ ប្រសិនបើ​អ្នក​គិតថា គាត់​ត្រូវបាន​គ្រោះថ្នាក់​នៅ​ពេល​ដែល​ដួល (​ការលើក​មនុស្ស​ដែល​ត្រូវ​បាន​គ្រោះថ្នាក់ អាច​ធ្វើអោយ​រឿង​កាន់តែ​អាក្រក់​ទៅៗ​)​។​

​សូម​ដោះ​អ្វី​ដែល​តឹងៗ​ចេញពី​ខ្លួន ដូចជា​ខ្សែក្រវ៉ាត់ ក្រវ៉ាត់​ក​ជាដើម ដើម្បី​ជួយ​អោយ​លំហូរ​ឈាមរ​ត់​បាន​ល្អ​។ សណ្តូកជើង​របស់​អ្នករបួស​ឡើងលើ ក៏​អាច​ជួយ​អោយ​លំហូរ​ឈាម​ហូរ​ទៅកាន់​ខួរក្បាល​បានល្អ​ផងដែរ​។​

ជាធម្មតា អ្នក​ដែល​សន្លប់ នឹង​ដឹង​ខ្លួន​មក​វិញ​ភ្លាមៗ​។ ដោយសារ​តែ​វា ជា​ធម្មតា​មាន​អារម្មណ៍​ថា​ខ្សោយ​ក្រោយ​ពី​សន្លប់ សូម​ប្រាកដថា អ្នក​បាន​អោយ​គាត់​គេង​បន្តិច​សិន​។ ការ​ងើប​លឿន​ពេក អាច​នាំ​អោយ​គាត់​សន្លប់​ទៅវិញ​ម្តងទៀត​។​

​សូម​ទាក់ទង​ឡាន​សង្គ្រោះបន្ទាន់ ប្រសិនបើ​នរណា​ម្នាក់​ដែល​សន្លប់ មិនដឹង​ខ្លួន​សោះ​ក្រោយ​ពី​ប៉ុន្មាន​នាទី ឬ​កំពុង​តែ​មាន​បញ្ហា​នៃ​ការដកដង្ហើម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង