​​ជាតិ​ប៉ូ​តា​ស្យូម​ដើរ​តួនាទី​សំខាន់​ណាស់​ក្នុង​រាងកាយ​មនុស្ស​យើង​។ វា​ជួយ​សម្រួល​ដល់​ជាតិ​ទឹក​ក្នុង​ខ្លួន ការ​កន្ត្រាក់​របស់​សាច់ដុំ និង​តុល្យភាព​ជាតិ​រ៉ែ​។ ជាមួយគ្នានេះដែរ ប៉ូ​តា​ស្យូម​ក៏​មាន​ឥទ្ធិពល​ជា​មួយ​ជាតិ​សូ​ដ្យូ​ម​ដែល​អ្នក​ទទួល​ទាន​ដែរ​។

​អ្នក​អាច​អាច​រក​បាន​ជាតិ​ប៉ូ​តា​ស្យូម​បាន​យ៉ាង​ងាយ​ពី​ក្នុង​អាហារ​ជាច្រើន​ដូចជា ផ្លែ​ប័រ ផ្លែ​ចេក និង​សណ្តែក​ស​ជាដើម​។ យ៉ាងណាមិញ បើសិន​ជា​អ្នក​ធ្លាប់​មាន​អាការៈ ឬ​រោគសញ្ញា​ដូចខាងក្រោម​នេះ​មែន មានន័យ​ថា ក្នុង​ខ្លួន​កំពុង​តែ​មិន​មាន​ជាតិ​សូ​ដ្យូ​ម​គ្រប់គ្រាន់​ទេ ដូច្នេះ​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពី​និត្យ​ហើយ​។

ទល់​លាមក​
កាលណា​ជាតិ​ប៉ូ​តា​ស្យូម​មាន​ទាប វា​អាច​បន្ថយ​មុខងារ​របស់​រាងកាយ ហើយ​ប្រព័ន្ធ​រំលាយ​អាហារ​ក៏​អញ្ចឹង​ដែរ​។ ដូច្នេះ​អ្នកនឹង​ងាយ​មាន​អាការៈ​ទល់លាម​កណាស់​។

អស់កម្លាំង​ពី​ខ្លួន​តែម្តង​
ការ​អស់កម្លាំង​បែបនេះ​មិនមែន​ដោយសារតែ​ការធ្វើការងារ​អ្វីមួយ​ធ្ងន់​ហើយ​ហត់​នោះទេ​។ អារម្មណ៍​នៃ​ការ​អស់កម្លាំង​នេះ​គឺ​មិន​អាច​ពន្យល់​បាន​តែ​ម្តង​។

លើស​សម្ពាធ​ឈាម​
ជាតិ​ប៉ូ​តា​ស្យូម​អាច​បន្ថយឥទ្ធិពលរ​បស់​ជាតិ​សូ​ដ្យូ​មបាន​។ ដូច្នេះ​វា​គឺជា​រឿង​សំខាន់​ណាស់​ដែល​ត្រូវការ​ទទួលទាន​វា​ឲ្យបាន​គ្រប់គ្រាន់​ដើម្បី​រក្សាស​ម្ពា​ធ​ឈាម​ឲ្យនៅ​ធម្មតា​។

ហើមពោះ​គ្រប់ពេល​
នៅ​ពេល​អ្នក​មាន​ចំនួន​ប៉ូ​តា​ស្យូម​ទាប​ក្នុង​ខ្លួន រាងកាយ​កាន់តែ​ពិបាក​ក្នុង​ការសម្របសម្រួល​ដល់​ជាតិ​សូ​ដ្យូ​ម ហើយ​ក៏​ជំរុញ​ឲ្យ​កើត​ជា​ភាព​ហើមពោះ​បានដែរ​។

ញ័រ​ដើមទ្រូង​
ការ​កង្វះ​ជាតិ​សូ​ដ្យូ​មក៏​ប៉ះពាល់​ដល់​សុខភាព​បេះដូង​ដែរ ព្រោះ​វា​ត្រូវបាន​គេ​ស្គាល់​ថា​ជាដើម​ហេតុ​នាំ​ឲ្យ​ញ័រ​ដើមទ្រូង និង​បេះដូង​លោត​ខុស​ចង្វា​ក់ដោយ​មិន​មាន​ហេតុផល​អ្វី​ឡើយ​។

មាន​អារម្មណ៍​ថា​ឈឺ​ឈៀបៗ និង​ស្ពឹក​ដៃជើង​
ប៉ូ​តា​ស្យូម​ជួយ​ថែរក្សា​សុខភាព​ប្រព័ន្ធ​សរសៃប្រសាទ​។ បើសិនជា​គ្មាន​ប៉ូ​តា​ស្យូម​ទេ អ្នក​ប្រហែល​ចា​មាន​បញ្ហា​ដូច​គេ​យក​ម្ជុលចាក់​ស្បែក​អញ្ចឹង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង