ជំងឺមហារីកក្រពេះត្រូវបានសម្គាល់ដឹងតាមរយៈការលូតលាស់កោសិកាមហារីកនៅលើភ្នាសរបស់ក្រពះ។ យ៉ាងណាមិញ មហារីកប្រភេទនេះមិនងាយនឹងដឹងថាមានក្នុងខ្លួនឡើយ ដោយសារតែអ្នកជំងឺភាគច្រើនមិនមានរោគសញ្ញារបស់វាក្នុងដំណាក់កាលដំបូងៗ។

ជំងឺមហារីកក្រពះតែឯងមិនអាចបង្ការបានឡើយ ប៉ុន្តែអ្នកអាចបន្ថយការប្រឈមនឹងជំងឺមហារីកគ្រប់ប្រភេទបានតាមរយៈ 

  • រក្សាទម្ងន់ឲ្យនៅសុខភាពល្អ
  • ញ៉ាំអាហារមានតុល្យភាពរបបអាហារមានជាតិខ្លាញ់ទាប
  • ឈប់ជក់បារី
  • ហាត់ប្រាណជាទៀងទាត់

ក្នុងករណីខ្លះ គ្រូពេទ្យអាចនឹងចេញថ្នាំឲ្យអ្នកប្រើដើម្បីបន្ថយការប្រឈមនឹងមហារីកក្រពះដែរ។ រឿងនេះច្រើនតែធ្វើឡើងចំពោះអ្នកជំងឺណាដែលមានជំងឺផ្សេងទៀតដែលនាំឲ្យកើតមហារីក។ 

អ្នកក៏ប្រហែលជាត្រូវការធ្វើតេស្តពិនិត្យសុខភាពដែរដើម្បីរកមើលមហារីកក្រពះ។ គ្រូពេទ្យអាចនឹងប្រើប្រាស់វិធីធ្វើតេស្តមួយក្នុងចំណោមវិធីទាំងអស់ដូចខាងក្រោមនេះដើម្បីរកមើលមហារីកក្រពះ៖ 

  • ពិនិត្យរាងកាយ
  • តេស្តក្នុងមន្ទីរពិសោធន៍ដូចជាតេស្តឈាមនិងតេស្តទឹកនោម
  • ថតរូបភាពវេជ្ជសាស្រ្តដូចជាកាំរស្មីអ៊ិចនិង CT Scan
  • តេស្តហ្សែននេទិច

លទ្ធផលនៅថ្ងៃក្រោយ

បើសិនជាជំងឺមហារីកនេះរកឃើញបានកាន់តែលឿន ឱកាសនៃការជាសះស្បើយកាន់តែច្រើន។ ដោយយោងទៅតាម NCI ​បានឲ្យដឹងថា ប្រហែល ២៩ភាគរយនៃអ្នកជំងឺមហារីកក្រពះទាំងអស់អាចរស់បានយ៉ាងហោចណាស់ ៥ឆ្នាំក្រោយពីរកឃើញជំងឺនេះរួច។ រឿងនេះច្រើនតែមានន័យថា ក្រពះគឺជាប្រភពនៃជំងឺមហារីក ប៉ុន្តែបើសិណជាប្រភពមហារីកមិនដឹងទេនោះ វាទើបជារឿងពិបាកកំណត់រោគវិនិច្ឆ័យ និងដំណាក់កាលរបស់វា ហើយក៏ពិបាកព្យាបាលដែរ។ វាក៏ពិបាកនឹងព្យាបាលជំងឺមហារីកក្រពះដែរនៅពេលដែលជំងឺនេះឈានចូលដំណាក់កាលកាន់តែធ្ងន់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង