នៅពេលដែលអ្នកចេញក្រៅ បើអ្នកជួបនឹងរឿងទាំងនេះ នោះអ្នកនឹងអាចទទួលបានលាភក្នុងពេលឆាប់ៗនេះ។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកមិនប្រយ័ត្ន ហើយជាន់ត្រូវអាចម៍ឆ្កែ មានន័យថាអ្នកនឹងអាចទទួលបានទ្រព្យធំក្នុងពេលឆាប់ៗនេះ។ វាជាលាភដែលមកដោយមិនដឹងខ្លួនធ្វើឲ្យអ្នកភ្ញាក់ផ្អើរជាខ្លាំង។
- នៅពេលដែលអ្នកចេញក្រៅ ហើយជួបនឹងបុណ្យសព ថ្វីត្បិតតែមើលទៅជារឿងមិនល្អ ក៏ប៉ុន្តែវាបែរជារឿងល្អទៅវិញ។ អ្នកនឹងអាចឡើងឋានៈក្នុងពេលឆាប់ៗនេះ ដោយធ្វើឲ្យចំណូលរបស់អ្នកឡើងខ្ពស់។ ដូចនេះ ទ្រព្យអ្នកនឹងឡើងយ៉ាងណែនក្នុងឃ្លាំង។
- បើអ្នករើសបានលុយ អ្នកនឹងមានទ្រព្យមួយផ្នែកធំចូលមកក្នុងផ្ទះ។ ប៉ុន្តែលុយដែលរើសបាន អ្នកគួរតែចាយភ្លាម ទើបមានទ្រព្យហូរចូល គ្មានហូរចេញ។
- នៅពេលដែលមានឆ្កែចូលមករស់នៅក្នុងផ្ទះរបស់អ្នក មានន័យថាលាភកំពុងតែរត់មករកអ្នកហើយ។ ឆ្កែនោះជាទេវតាទ្រព្យដែលនាំទ្រព្យមកដល់អ្នកយ៉ាងច្រើន៕