សម្រាប់រដូវក្តៅ ចូរទទួលយកអត្ថប្រយោជន៍នៃអាការធាតុក្តៅដើម្បីរស់នៅបែបសកម្មឲ្យច្រើន ហាត់ប្រាណ និងមានសុខភាពល្អ។ យ៉ាងណាមិញ អ្នកគួរតែព្យាយាមធ្វើរឿងសប្បាយៗដូចខាងក្រោមនេះនៅរដូវក្តៅផង៖

  • ចូរជ្រើសរើសដើម្បីការសប្បាយនៅក្នុងទឹកដូចជា ហែលទឹក និងមុជទឹកជាដើម
  • នៅពេលអាកាសធាតុមិនសមស្រប ចូរចាក់វីដេអូហាត់ប្រាណមើល ឬហាត់ប្រាណក្នុងផ្ទះ
  • រៀបចំដាំដំណាំតូចៗក្នុងសួនច្បារ។ អ្នកក៏អាចយកដំណាំដែលមានផ្លែផ្កាដើម្បីទទួលទានបានដែរ
  • ចូរជ្រើសរើសអាហារសម្បូរជីវជាតិញ៉ាំឲ្យបានច្រើនដូចជា គ្រាប់ធញ្ញជាតិ ប្រូតេអ៊ីន និងអាហារធ្វើពីទឹកដោះគោដែលមានជាតិខ្លាញ់ទាប
  • ចូរណែនាំឲ្យក្រុមគ្រួសារទាំងមូលមានភាពសកម្មទាំងអស់គ្នាផង។ អ្នកអាចនាំគ្នាដើរក្នុងចម្ងាយផ្លូវវែង ក្រោយពីញ៉ាំអាហារពេលយប់រួច ឬលេងល្បែកដេញចាប់គ្នាជាមួយអ្នកជិតខាង។
  • ចូលរួមហាត់ប្រាណឲ្យបានច្រើន យ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃដែរ
  • ចូរញ៉ាំទឹកឲ្យបានគ្រប់គ្រាន់មុនពេល ក្នុងពេល និងក្រោយពេលហាត់ប្រាណ ជាពិសេសនៅពេលដែលអាកាសធាតុក្តៅ។ ការហាត់ប្រាណនៅពេលព្រឹកអាចជារឿងល្អព្រោះតែត្រជាក់៕