ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបត្រឹមត្រូវក្នុងការញ៉ាំទឹកដោះគោ ទើបកូនក្នុងផ្ទៃលូតលាស់បានល្អ។ តើមានអ្វីខ្លះទៅ?
ប្រសិនជាអ្នកម្តាយតែងគេងមិនលក់ អាចញ៉ាំទឹកដោះគោក្តៅអ៊ុនៗមុនចូលគេង។ ក្រោយពេលដែលអ្នកពិសាររួច អ្នកគួរតែចូលគេងភ្លាម ដោយមិនគួរចុចទូរស័ព្ទនោះឡើយ។ ការញ៉ាំទឹកដោះគោក្តៅអ៊ុនៗមុនចូលគេងបែបនេះ អាចធ្វើឲ្យអារម្មណ៍អ្នកស្ងប់ ហើយគេងលក់បានស្រួល។ ប៉ុន្តែចំពោះអ្នកម្តាយដែលតែងតែមានអារម្មណ៍វិលមុខ គួរតែញ៉ាំទឹកសណ្តែកវិញ ព្រោះទឹកសណ្តែកនេះ មានផ្ទុកសារធាតុដែលធ្វើឲ្យអ្នកម្តាយចៀសផុតពីអាការៈខ្វះឈា។ ជាហេតុដែលធ្វើឲ្យអ្នកមិនបន្តវិលមុខទៀតឡើយ។ ជាពិសេស ការញ៉ាំទឹកសណ្តែកនេះ អាចជួយធ្វើឲ្យខួរក្បាលកូនលូតលាស់បានយ៉ាងល្អតែម្តង ដោយធ្វើឲ្យកូនឆ្លាតខ្លាំងណាស់៕