ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីកន្លែង៣ដែលអ្នកម្តាយមិនអាចដុសក្នុងពេលងូតទឹក ទើបមិនបំផ្លាញសុខភាពរបស់កូន។ តើមានអ្វីខ្លះទៅ?

  1. ក្នុងពេលងូតទឹក អ្នកមិនអាចដុសក និងក្រោយត្រចៀកខ្លាំងពេកទេ ព្រោះអាចធ្វើឲ្យស្បែកអ្នករបួស។ បើធ្ងន់ធ្ងរ អាចធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីការដុសសម្អាតកន្លែងក និងក្រោយត្រចៀកនោះ មិនគួរប្រើកម្លាំងខ្លាំងពេកទេ។
  2. អ្នកក៏មិនអាចដុសសុដន់អ្នកខ្លាំងពេកក្នុងពេលងូតទឹក ព្រោះអាចធ្វើឲ្យស្បូនអ្នកងាយបើកមុនពេល ដោយអាចធ្វើឲ្យអ្នកបាត់បង់កូន ឬសម្រាលមុនខែក៏មានដែរពេលដែលធ្ងន់ធ្ងរ។ ដូចនេះ អ្នកគួរតែប្រើកម្លាំងថ្នមៗដើម្បីសម្អាតត្រង់សុដន់អ្នក។
  3. ត្រង់កន្លែងផ្សិតអ្នកក៏មិនគួរសម្អាតខ្លាំងពេកដែរ ព្រោះវាទាក់ទងនឹងកូនក្នុងផ្ទៃ។ បើអ្នកដុសសម្អាតខ្លាំងពេក នឹងធ្វើឲ្យកូនក្នុងផ្ទៃគ្រោះថ្នាក់។ ដូចនេះ ក្នុងកន្លែង៣នេះ អ្នកមិនគួរប្រើកម្លាំងដុសផ្តេសផ្តាសឡើយ ទើបមិនបំផ្លាញកូនក្នុងផ្ទៃ៕