ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ។ តើមានអ្វីខ្លះទៅ?

ឆ្នាំជូត
ថ្ងៃនេះ អារម្មណ៍អ្នកល្អណាស់ ដោយធ្វើឲ្យការងារគ្រប់យ៉ាង អាចដំណើរការបានយ៉ាងស្រួល។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៧។

ឆ្នាំឆ្លូវ
ថ្ងៃនេះ លាភក្រៅអ្នកអាចឡើងខ្ពស់បាន ហើយវានឹងឡើងកាន់តែខ្ពស់ នៅពេលដែលអ្នកមានចិត្តល្អ។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៩។

ឆ្នាំខាល
ថ្ងៃនេះ ខួរក្បាលអ្នកនឹងរស់រវើកខ្លាំង ដូចនេះ អ្នកអាចបង្កើតគម្រោងការថ្មីបាន។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ២។

ឆ្នាំថោះ
ថ្ងៃនេះ រាសីអ្នកនឹងមានសភាពធម្មតា ហើយអ្នកនឹងអាចទទួលបានផលនៅពេលដែលអ្នកខំប្រឹង។ ពណ៌សំណាង គឺពណ៌កាហ្វេចាស់។ លេខសំណាង គឺលេខ៣។

ឆ្នាំរោង
ថ្ងៃនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ព្រោះរាសីអ្នកមិនសូវល្អទេ។ ពណ៌សំណាង គឺពណ៌កាហ្វេចាស់។ លេខសំណាង គឺលេខ៦។

ឆ្នាំម្សាញ់
ថ្ងៃនេះ អ្នកនឹងអាចដើរដល់ឡោលដៅនៅពេលដែលអ្នកដើរតាមផែនការរបស់អ្នក។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៥។

ឆ្នាំមមី
ថ្ងៃនេះ បើអ្នកមិនផ្តោតអារម្មណ៍ទៅលើការងារទេ នោះអ្នកនឹងងាយជួបនឹងបញ្ហាណាស់។ ពណ៌សំណាង គឺពណ៌បៃតងខ្ចី។ លេខសំណាង គឺលេខ៥។

ឆ្នាំមមែ
ថ្ងៃនេះ អ្នកមិនស័ក្តិសមក្នុងការបណ្តាក់ទុនឡើយ ព្រោះលាភក្រៅរបស់អ្នកកំពុងតែធ្លាក់ចុះ។ ពណ៌សំណាង គឺពណ៌ប្រផេះចាស់។ លេខសំណាង គឺលេខ៣។

ឆ្នាំវក
ថ្ងៃនេះ ការងារអ្នកនឹងអាចទទួលបានការសរសើរពីចៅហ្វាយនាយយ៉ាងងាយ។ ពណ៌សំណាង គឺពណ៌បៃតងចាស់។ លេខសំណាង គឺលេខ២។

ឆ្នាំរកា
ថ្ងៃនេះ លាភរបស់អ្នកឡើងខ្ពស់ណាស់ ដោយធ្វើឲ្យអ្នកអាចជោគជ័យបាន។ ពណ៌សំណាង គឺពណ៌បៃតងខ្ចី។ លេខសំណាង គឺលេខ៥។

ឆ្នាំច
ថ្ងៃនេះ សម្ពាធការងារអ្នកអាចឡើងខ្ពស់បាន ដោយធ្វើឲ្យអ្នកមិនមានពេលសម្រាកឡើយ។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៥។

ឆ្នាំកុរ
ថ្ងៃនេះ បញ្ហាស្មុគស្មាញ អាចកើតលើខ្លួនអ្នកគ្រប់ពេលដោយមិនដឹងខ្លួន។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ៤៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង