​ធម្មតា ការ​ដែល​ទើប​ក្លាយ​ជា​ម្តាយ​គេ វា​ពិតជា​គ្មាន​អ្វី​ដែល​ពិបាក​នៅពេល​ដែល​ឃើញ​កូនតូច​របស់​ខ្លួន​មាន​បញ្ហា​ឡើយ ទោះ​បី​ជា​បញ្ហា​នោះ​តិចតួច​ក៏​គ្រប់គ្រាន់​ធ្វើឲ្យ​ពួកគេ​ភ័យ​បានដែរ​។ ជាក់ស្តែង​គ្រាន់តែ​កូន​ត្អើក​ជាប់ ក៏​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ម្តាយ​ជាច្រើន​ឈឺក្បាល​ដែរ​។ ការ​ត្អើក​គឺជា​រឿង​មួយ​ធម្មតា​សុទ្ធសាត ហើយ​ក៏​កើត​មាន​ជា​ញឹកញាប់​ចំពោះ​ទារក​គ្រប់​រូប​ដែរ​។ ទារក​អាច​នឹង​ត្អើក​ច្រើនជាង​មនុស្ស​ធំ​ទៅទៀត​។ តាមពិតទៅ ពួក​គេ​ចេះ​ត្អើក​តាំងពី​នៅក្នុង​ពោះ​ម្តាយ​ម្លេះ​។ ដូច្នេះ​បើ​សិន​ជា​កូន​អ្នក​ត្អើក​ក្រោយពី​បៅ​រួច ឬ​មិន​មាន​មូលហេតុ​អ្វី​នោះ ចូរ​កុំ​ភ័យ​អ្វី​ឲ្យសោះ​។

ករណី​ភាគច្រើន ការ​ត្អើក​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង ប៉ុន្តែ​បើសិន​ជា​បញ្ហា​នេះ​ចេះ​តែ​កើតឡើង​ញឹកញាប់ ហើយ​អ្នក​ចង់​ឲ្យ​វា​បាត់​ទៅ​វិញ​ឆាប់​នោះ​គួរតែ​ធ្វើ​ដូច​ខាងក្រោម​នេះ​៖

  • ​ព្យាយាម​ឲ្យគេ​បៅ​បន្ថែម​បន្តិចបន្តួច​ទៀត​បើសិនជា​គេ​អាច​បៅ​បាន​
  • ​ចូរ​លើក​កូន​គេង​ផ្កាប់​ក្បាល​លើ​ស្មា​របស់​អ្នក ហើយ​ព្យាយាម​ទះ​តិចៗ​នៅ​ខ្នង​របស់គេ​
  • ​ឲ្យ​ក្បាលដោះ​បៀម​លេង​គេ​ជញ្ជក់​លេង​សិន​
  • ​ចូរ​ឲ្យគេ​ង​គេង​ផ្កាប់ ហើយ​ម៉ាស្សា ឬ​ត្រដុះ​នៅ​ខ្នង​របស់គេ​
  • បើសិន​ជា​កូន​អាយុ​ធំ​ជាង ៦​ខែ អ្នក​ក៏​អាចឲ្យ​គេ​បៅ​ទឹកបន្ថែ​មបាន​ដែរ​
  • ចូរ​ព្យាយាម​ប្រើ​វិធី​បន្លប់​អារម្មណ៍​ពួកគេ តែ​កុំឲ្យ​គេ​ខ្លាច​ឲ្យសោះ​

​ធម្មតា ការ​ត្អើក​កើតឡើង​ដោយសារ​តែ​សាច់ដុំ​នៅ​សន្ទះ​ខណ្ឌ​ទ្រូង និង​ពោះ​រឹង​ជាប់​។ ការ​ដែល​បៅ​ឆ្អែត ការ​ញ៉ាំ​លឿន​ពេក និង​លេប​ខ្យល់​ចូលក្នុង​ពោះ​ច្រើនពេក ឬ​ផ្លាស់ប្តូរ​អាកាសធាតុ​លឿន​ពេក​ក៏​អាច​បណ្តាល​ឲ្យ​ត្អើក​បានដែរ ប៉ុន្តែ​មាន​កត្តា​ច្រើននាស់​ដែល​នាំ​ឲ្យ​ទារ​កត្អើក​។

​ដើម្បី​បង្ការ​កុំឲ្យ​ទារ​កត្អើក​ទៀត​នៅពេល​គេ​បៅ​រួច​គួរតែ​៖

  • ​ឲ្យគេ​បៅ​នៅពេល​គេ​មាន​អារម្មណ៍ល្អ​
  • ឲ្យគេ​បៅ​មុនពេល​ពួកគេ​ឃ្លាន​ខ្លាំង​
  • ​ឲ្យគេ​បៅ​ញឹកញាប់​ប៉ុន្តែ​បៅ​តិចៗ​
  • ​ចូរ​ប្រាកដថា អ្នក​បាន​ញ៉ុក​ក្បាលដោះ​ក្នុងមាត់​របស់​គេ​ត្រឹមត្រូវ និង​មិនឲ្យ​គេ​លេប​ខ្យល់ចូល​ច្រើនទេ​
  • ព្យាយាម​កុំ​ធ្វើឲ្យ​គេ​បាត់បង់​អារម្មណ៍​ក្នុង​ពេល​បៅ​៕