​អ្នក​គួរតែមាន​ការប្រុងប្រយ័ត្ន​ឲ្យបាន​ច្រើន​នៅពេល​មាន​ផ្ទៃពោះ​។ អ្នក​ក៏​គួរតែ​ញ៉ាំ​អាហារ​ណា​ដែល​ផ្តល់​ជីវិត និង​ចៀសវាង​អាហារ​ដែល​ផ្តល់​គ្រោះថ្នាក់​ដល់​កូន​ក្នុង​ផ្ទៃ​ផង​។ ខ្ញុំ​ដឹង​ថា បើ​ដល់​ពេល​ឃ្លាន​ពិតជា​ចង់​ញ៉ាំ​ច្រើនណាស់ ប៉ុន្តែ​ការ​ញ៉ាំ​ច្រើនពេក​អាច​បណ្តាលឲ្យ​កើត​ជំងឺ និង​ឡើង​ទម្ងន់​បាន ដែល​វា​កាន់តែ​ពិបាក​សម្រាលកូន​។ ការ​ញ៉ាំ​អាហារ​បាន​ត្រឹមត្រូវ នឹង​ជំរុញ​ដល់​ការ​សម្រាលកូន​ប្រកប​ដោយ​សុខភាព​ល្អ​។ ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយ​ចំនួន ដែល​ធ្វើឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ ចេះ​តែ​ឃ្លាន​ញ៉ាំ​ច្រើនៗ និង​គ្រប់ពេល​ទាំងអស់​។

តម្រូវការ​លូតលាស់​បន្ថែម​របស់​ទារក​ក្នុង​ផ្ទៃ​
តម្រូវការ​កាឡូរី​ប្រចាំថ្ងៃ​របស់​អ្នក​គឺ​កើនឡើង​ដោយ​ខ្លួនឯង​តែ​ម្តង​នៅ​ពេល​អ្នក​មាន​ផ្ទៃពោះ ព្រោះ​វា​នឹង​ផ្តល់​ជា​ជីវជាតិ​សម្រាប់​ការលូតលាស់​របស់​ទារ​ក​។ ក្នុង​ត្រីមាស​ដំបូង អ្នក​ទំនងជា​មិន​ឃ្លាន​អ្វី​ច្រើន​ទេ ព្រោះតែ​ការ​ក្អួតចង្អោ​។ ប៉ុន្តែ​ដល់​ពេល​ឈាន​ជើង​ចូល​ត្រីមាស​ទី​ពីរ​ហើយ ការ​ក្អួតចង្អោរ​ក៏​លែង​មាន តែ​បែរជា​អាច្រ​ម៉ក​ក្នុងផ្ទៃ​ត្រូវ​ការញ៉ាំ​ឲ្យបាន​ច្រើន​ទៅវិញ​។ ករណី​នេះ​អាច​ដោយសារតែ របត់​ឈាម​ក្នុង​ខ្លួន​កើនឡើង ដូច្នេះ​ការរំលាយ​អាហារ​ក៏​កើន​ទើប​ធ្វើឲ្យ​អ្នកឃ្លាន​ជា​ញឹកញាប់​។

អ័រម៉ូន​ធ្វើឲ្យ​ឃ្លាន​
អ័រម៉ូន​ដើរតួនាទី​សំខាន់​ណាស់​ក្នុង​ការគ្រប់គ្រង​ការ​ឃ្លាន​។ ក្នុងពេល​មាន​ផ្ទៃពោះ រាងកាយ​នឹង​ផលិត​អ័រម៉ូន​ប្រូជេ​ស្តេ​រ៉ូន​កាន់តែច្រើន ដែល​វា​នឹង​ប៉ះពាល់​ដល់​អ័រម៉ូន​ពីរ​ទៀត​ឈ្មោះថា Leptin និង Ghrelin ដែល Leptin ដើរ​តួនាទី​ទប់ស្កាត់​ការ​ឃ្លាន និង Ghrelin ភ្ញោ​ច​ឲ្យ​ឃ្លាន​។ ចំនួន​អ័រម៉ូន Ghrelin នឹង​កើនឡើង​ក្នុងពេល​ពាក់កណ្តាល​នៃ​ត្រីមាស​ទី​មួយ និង​ថយចុះ​វិញ​ក្នុង​ត្រីមាស​ទី​ពីរ​។

អ្នក​មិន​អាច​គ្រប់គ្រង​ការ​ឃ្លាន​បាន​
ក្នុងពេល​មាន​ផ្ទៃពោះ អ្នកនឹង​ឃ្លាន​អាហារ​ប្លែកៗ និង​ពេលខ្លះ​ញ៉ាំ​អាហារ​ចម្លែកៗ​ទៀត​ក៏​មាន​ដែរ​។ រឿង​នេះ​ក៏​មិន​ម​ទាន់​មាន​ហេតុផល​បែប​វិទ្យាសាស្ត្រ​ណាមួយ​បញ្ជាក់ថា​អ្នក​ឃ្លាន​អ្វី​ឆ្គួតៗ​បែបនេះ​ដែរ ប៉ុន្តែ​ជឿ​ទៅ​ថា អ្នកនឹង​ឃ្លាន​នូវ​ជីវជាតិ​ដែល​រាងកាយ​កំពុងតែ​ខ្វះ​។

អ្នក​កំពុងតែ​ញ៉ាំ​អាហារ​ដែល​គ្មាន​កាឡូរី​
អ្នក​ប្រហែលជា​កំពុងតែ​ញ៉ាំ​អាហារ​ដែល​គ្មាន​កាឡូរី​ដើម្បី​បំពេញ​តម្រូវការ​ឃ្លាន​។ ដូច្នេះ​ទោះបីជា​អ្នក​ញ៉ាំ​អាហារ​ទាំងអស់​នោះ​ច្រើនៗ​ក៏ដោយ អ្នក​យល់​ថា​ឆ្អែត​បាន​តែ​រយៈពេល​ខ្លី​ដែរ​។ យ៉ាងណាមិញ អាហារ​ដែល​ខ្វះ​ជាតិ​សរសៃ ពិតជា​មិន​អាច​ធ្វើឲ្យ​ឆ្អែត​បានឡើយ​។ បើសិន​ជា​អ្នក​ចង់​គ្រប់គ្រង​ការ​ឃ្លាន យក​ល្អ​គួរតែ​ញ៉ាំ​អាហារ​ណា​ដែល​មាន​ជីវជាតិ​ច្រើន និង​សម្បូរ​ជាតិ​សរសៃ​ទើប​មាន​ប្រយោជន៍​ចំពោះ​ខ្លួនឯង និង​កូន​ក្នុង​ផ្ទៃ​៕