​មនុស្ស​យើង​ភាគច្រើន​ដឹងថា​ការ​ញ៉ាំ​អាហារ​អ្វីខ្លះ​ដែល​អាច​ប៉ះពាល់​ដល់​កូន​ក្នុងពេល​មាន​ផ្ទៃពោះ ប៉ុន្តែ​តើ​អ្នក​មាន​ដឹងថា​គេ​មាន​អារម្មណ៍​បែប​ណា​ដែរ​ទេ​? តាម​ការស្រាវជ្រាវ​ពី​សមាគមន៍ Psychological Science បាន​រកឃើញថា ទារក​អាយុ​៦​ខែ​ក្នុង​ផ្ទៃ​ម្តាយ​ក៏​ចេញ​រង​ផល​ប៉ះពាល់​ពី​បញ្ហា​ផ្លូវចិត្ត​ដែរ ហើយ​វា​ក៏​មិនមែន​កើតឡើង​តែ​បណ្តោះអាសន្ន​នោះ​ទេ​។ សុខភាព​ផ្លូវចិត្ត​របស់​អ្នក​អាច​ចាប់ផ្តើម​បង្កើតជា​អត្ត​ច​រឹក​របស់​ទារក​នៅ​ពេល​គេ​កើត​។

​ដូច្នេះ​តើ​កូន​នឹងមាន​អារម្មណ៍ ឬ​រង​ការប៉ះពាល់​ដូចម្តេច​ទៅ​នៅ​ពេល​ម្តាយ​យំ​?
ម្តាយ​ដែល​ស្ត្រេ​ស​ច្រើន​
យ៉ាងណាមិញ ម្តាយ​ដែល​ស្ត្រេ​ស​ម្តងម្កាល ហើយ​អាច​ដោះស្រាយបាន នោះ​វា​មិនមាន​អ្វី​ប៉ះពាល់​ច្រើន​ដល់​ទារក​ក្នុង​ផ្ទៃ​ឡើយ ប៉ុន្តែ​បើសិនជា​ម្តាយ​មាន​បញ្ហា​ថប់​អារម្មណ៍ ស្ត្រេ​ស ឬ​បាក់​ទឹកចិត្ត​រយៈពេល​យូរ វា​នឹង​ប៉ះពាល់​ហើយ​។

ម្តាយ​ដែល​មាន​ការតក់ស្លុត ឬ​ថប់​អារម្មណ៍​ខ្លាំង​ក្នុង​ពេល​មាន​ផ្ទៃពោះ គឺ​មាន​ឱកាស​ខ្ពស់​ដែល​នាំ​ឲ្យ​កូន​មាន​បញ្ហា​នេះ​ដូចគ្នា ឬ​ឈឺពោះ​បាន​។

ម្តាយ​ដែល​បាក់​ទឹកចិត្ត​
ការ​ដែល​បាក់​ទឹកចិត្ត​ខណៈពេល​កំពុង​តែ​មាន​ផ្ទៃពោះ​គឺ​កើតមាន​ញឹកញាប់​ដូចគ្នា​នឹង​ការបាក់​ទឹកចិត្ត​ក្រោយ​សម្រាល​ដែរ​។ សម្រាប់​ទារក​ដែល​កើត​ពី​ម្តាយ​ដែល​បាក់​ទឹកចិត្ត ទំនងជា​អាច​មាន​បញ្ហា​នេះ ១,៥​ដង​នៅ​ពេល​ពួកគេ​អាយុ ១៨​ឆ្នាំ ហើយ​អាច​នឹង​មាន​បញ្ហា​ផ្លូវចិត្ត​ផ្សេងៗ​ទៀត​ដូចជា មនុស្ស​ដែល​ឆេវឆាវ ឬ​កាច​។

ម្តាយ​ដែល​ស្អប់​ការ​មាន​ផ្ទៃពោះ​
ការ​ស្អប់​នូវ​លក្ខណៈ​ធម្មជាតិ​មួយ​នេះ វា​នឹង​គ្រាន់តែ​ធ្វើឲ្យ​អាការៈ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​។ ការសិក្សា​បានឲ្យដឹងថា ម្តាយ​ដែល​មាន​អារម្មណ៍​ថា គេ​មិន​ចូលចិត្ត​ការ​មាន​ផ្ទៃពោះ​ខណៈពេលដែល​ខ្លួន​កំពុងតែ​មាន​ផ្ទៃពោះ​ហើយ​នោះ គឺ​តែងតែមាន​អារម្មណ៍​ចង់​យក​គេ​ចេញ​ជានិច្ច​។

ម្តាយ​ដែល​ពិបាកចិត្ត​ម្តងម្កាល​
រឿង​នេះ​តែងតែ​កើតមាន​លើ​មនុស្ស​គ្រប់គ្នា ប៉ុន្តែ​កុំ​បារម្ភ​អី ព្រោះ​ការ​ខូចចិត្ត​ម្តងម្កាល​មិន​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ឡើយ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង