ការ​មក​រដូវ​អាច​ត្រូវបាន​គេ​ចាត់ទុកថា ជា​ការដាក់​ទោស​បែប​ធម្មជាតិ​មួយ​របស់​មនុស្ស​ស្រី​គ្រប់រូប ព្រោះ​កាលណា​រឿង​នេះ​កើតឡើង​ម្តងៗ វា​គ្រប់គ្រាន់​នឹង​ធ្វើឲ្យ​មិន​ស្រួល​ក្នុង​ខ្លួនណាស់​។ យ៉ាងណាមិញ វា​ក៏​មាន​រឿង​ច្រើន​ដែរ ដែល​ស្ត្រី​គ្រប់រូប​គួរតែ​ចៀសវាង​ក្នុងពេល​មាន​ផ្ទៃពោះ​ដើម្បីឲ្យ​ស្ថានភាព​សុខ​ភាព​កាន់តែ​ល្អប្រសើរ​។

១. មិនគួរ​ញ៉ាំ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​
​អាហារ​ធ្វើ​ពី​ទឹកដោះគោ​ផ្តល់​សុខភាព​ដល់​រាងកាយ​មែន ប៉ុន្តែ​វា​មាន​សារធាតុ Arachidonic Acid ដែល​អាច​បណ្តាល​ឲ្យ​ឈឺចាប់​បែប​រមួលៗ ឬ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​កាន់តែខ្លាំង​។

២. មិន​គួរ​មើល​រឿងកុន​ដែល​កើតទុក្ខ​ឡើយ​
​ដោយសារតែ​ការ​មក​រដូវ​ធ្វើឲ្យ​អ្នក​កើតទុក្ខ​រួច​ទៅ​ហើយ​នោះ ដូច្នេះ​បើ​សិន​ជា​អ្នក​ប្រើ​ពេលវេលា​នេះ​មើល​រឿង​កើតទុក្ខ​ទៀត អ្នកនឹង​កាន់តែ​ពិបាក​ក្នុង​ខ្លួន​ខ្លាំង​មិន​ខាន​។

៣. មិនគួរ​ប្រើ​វិធី​ជម្រុញ​រោម​លើ​រាងកាយ​ឡើយ​
​ក្នុង​ពេល​មក​រដូវ អ័រម៉ូន​អេ​ស្ត្រូជែន​គឺ​ចុះ​ទាប ដែល​ជាហេតុ​នាំឲ្យ​មាន​ការឈឺចាប់​កាន់តែខ្លាំង​ខណៈពេល​កំពុង​តែ​ប្រើ​វិធី​ជម្រុញ​រោម​ដោយ​ការ​លាបថ្នាំ​ហើយ​បោច​។

៤. កុំ​ផ្អាក​ការ​ហាត់ប្រាណ​
​រឿង​ពិត​មួយ​ដែល​និយាយថា ការឈឺចាប់​បែប​រមួលៗ​ដោយសារ​ការ​មក​រដូវ មិន​ត្រឹមតែ​ធ្វើឲ្យ​អ្នក​មិន​ចង់​ងើប​ពី​គ្រែ​ផង ប៉ុន្តែ​រាងកាយ​ក៏​ត្រូវការ​ឲ្យ​អ្នក​ហាត់ប្រាណ​បន្តិចបន្តួច​ដែរ​។

៥. កុំ​សម្អាត​ខ្លួនឯង​ជ្រុល​ពេក​
​ស្ត្រី​ខ្លះ​ច្រើន​តែ​ភ្ញាក់ផ្អើល​អំពី​អនាម័យ​របស់ខ្លួន និង​ចំណាយពេល​សឹងតែ​កន្លះ​ថ្ងៃ​ក្នុង​ការលាង​សម្អាត ប៉ុន្តែ​រឿង​នេះ​អាច​នឹង​សម្លាប់​បាក់តេរី​ល្អៗ​ទៅវិញ​ទេ ដូច្នេះ​ចូរ​បន្ធូរ​អារម្មណ៍​ខ្លះ​ទៅ​។

៦. មិនគួរ​ប្រើប្រាស់​របស់​ការពារ​ដដែលៗ​ពេញ​មួយ​ថ្ងៃ​អី​
​ស្ត្រី​ធ្វើការ​នៅ​ខាងក្រៅ​ច្រើន​តែ​ប្រឈម​នឹង​បញ្ហា​មួយ​នេះ​នៅ​ពេល​មក​រដូវ ប៉ុន្តែ​ចូរ​កុំ​ភ្លេច​ផ្លាស់ប្តូរ​សម្លី​អនាម័យ​ផង ព្រោះ​វា​ងាយ​នឹង​នាំ​ឲ្យ​បង្ករោគ​ណាស់​បើសិនជា​មិន​ផ្លាស់ប្តូរ​។

៧. មិនគួរណា​រួមភេទ​ដោយ​មិន​បាន​ការពារ​
​ជំនឿ​មិន​ត្រឹមត្រូវ​មួយ​និយាយថា អ្នក​មិន​អាច​មាន​ផ្ទៃពោះ​ទេ​ខណៈពេល​ដែល​កំពុង​មក​រដូវ​បែបនេះ​។ ប៉ុន្តែ​វា​ក៏​មាន​ឱកាស​កាន់តែ​ច្រើន​ដែរ​បើ​សិន​ជា​អ្នក​ជ្រើសរើស​ការ​រួមភេទ​ដោយ​មិន​មាន​ការការពារ​នោះ​។

៨. កុំ​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព​
​ការ​តម​អាហារ​មិន​ផ្តល់​សុខភាព​គឺ​ជា​រឿង​ចុងក្រោយ​គេ​ដែល​អ្នក​គួរតែ​ធ្វើ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​ចៀសវាង​ការ​ញ៉ាំ​អាហារ​លឿន​ក្នុង​ពេល​នេះ​ដែរ ព្រោះ​វា​នឹង​គ្រាន់តែ​ធ្វើឲ្យ​អ្នក​ឈឺចាប់​កាន់តែ​ខ្លាំង​ប៉ុណ្ណោះ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង