3D illustration of Heart - Part of Human Organic.

បេះដូងគឺជាសរីរាង្គដែលសំខាន់ជាងគេ។នៅពេលដែលវាកើតមានបញ្ហា នោះវានឹងអាចឆក់យកអាយុជីវិតរបស់មនុស្សគ្រប់រូបបាន។ ដូចនេះ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរោគសញ្ញាមួយដែលអាចប្រាប់អ្នកបានថា បេះដូងអ្នកកំពុងតែមានបញ្ហា។ តើមានអ្វីខ្លះទៅ?

តាមពិតទៅ ជើងរបស់មនុស្សម្នាក់ៗគឺទាក់ទងទៅនឹងបេះដូង។ ឈាមតែងតែដើរពីបេះដូងទៅដល់ជើង ហើយដើរត្រឡប់ពីជើងមកវិញ។ ដូចនេះ នៅពេលដែលសរសៃនៅត្រង់ជើងអ្នកមានលក្ខណៈផោង ហើយរីកធំ នោះមានន័យថាបេះដូងអ្នកកំពុងតែមានបញ្ហាហើយ។ នៅពេលដែលកើតមានលក្ខណៈបែបនេះ អាចបញ្ជាក់ថាឈាមអ្នកដើរមិនស្រួល ជាហេតុដែលអាចបង្អាក់មិនឲ្យឈាមដើរដល់បេះដូងបានគ្រប់។ ដូចនេះ អ្នកគួរតែប្រយ័ត្ននៅពេលដែលអ្នកជួបនឹងអាការៈបែបនេះ៕