បេះដូង​គឺជា​សរីរាង្គ​ដែល​សំខាន់​ជាងគេ​។​ នៅពេល​ដែល​វា​កើត​មាន​បញ្ហា នោះ​វា​នឹង​អាច​ឆក់​យក​អាយុជីវិត​រប​ស់មនុស្ស​គ្រប់រូប​បាន​។ ដូចនេះ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​រោគសញ្ញា​មួយ​ដែល​អាច​ប្រាប់​អ្នក​បាន​ថា បេះដូង​អ្នក​កំពុងតែ​មាន​បញ្ហា​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

​តាមពិតទៅ ជើង​របស់​មនុស្ស​ម្នាក់ៗ​គឺ​ទាក់ទង​ទៅ​នឹង​បេះដូង​។ ឈាម​តែងតែ​ដើរ​ពី​បេះដូង​ទៅដល់​ជើង ហើយ​ដើរ​ត្រឡប់​ពី​ជើង​មក​វិញ​។ ដូចនេះ នៅពេល​ដែល​សរសៃ​នៅត្រង់​ជើង​អ្នក​មាន​លក្ខណៈ​ប៉ោង ហើយ​រីក​ធំ នោះ​មានន័យ​ថា​បេះដូង​អ្នក​កំពុងតែ​មាន​បញ្ហា​ហើយ​។ នៅពេលដែល​កើត​មាន​លក្ខណៈ​បែបនេះ អាច​បញ្ជាក់​ថា​ឈាម​អ្នកដើរ​មិន​ស្រួល ជា​ហេតុ​ដែល​អាច​បង្អាក់​មិន​ឲ្យ​ឈាមដើរ​ដល់​បេះ​ដូង​បាន​គ្រប់​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​នៅពេល​ដែល​អ្នក​ជួប​នឹង​អាការៈ​បែបនេះ​៕