ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីខោក្នុងដែលមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពនារី។ តើមានអ្វីខ្លះទៅ?
ខោក្នុងរបស់នារី គួរតែជ្រើសរើសខោក្នុងដែលមិនសូវរឹប អាចមានចន្លោះសម្រាប់ដកដង្ហើមបាន ព្រោះខោក្នុងដែលរឹបខ្លាំង អាចធ្វើឲ្យប៉ះពាល់ដល់តម្រង់នោមអ្នក ថែមទាំងអាចប៉ះពាល់ដល់ផ្នែកខាងក្រោមខ្លាំង ដោយធ្វើឲ្យមេរោគអាចផ្ទុកលើនោះច្រើន។ ដូចនេះ អ្នកគួរតែជ្រើសរើសខោក្នុងដែលមានចន្លោះអាចដកដង្ហើម មិនរឹបខ្លាំងពេក ទើបអាចការពារមេរោគទាំងនោះមិនឲ្យចូលរាងកាយអ្នកបាន។ ជាពិសេស ខោក្នុងរបស់អ្នកគួរតែជ្រើសរើសពណ៌ស ឬពណ៌ដែលរាក់ៗ មិនជ្រៅ ព្រោះពណ៌ជ្រៅ អាចមានផ្ទុកសារធាតុដែលមិនល្អចំពោះទ្វារមាសរបស់អ្នក ដោយធ្វើឲ្យងាយកើតជំងឺខ្លាំងណាស់៕