​​ការរស់នៅ​ក្នុង​ពិភព​ដ៏​ទំនើប​នាពេល​បច្ចុប្បន្ន​នេះ អាច​ក្លាយទៅជា​រឿង​មួយ​មាន​ភាព​តានតឹង​ខ្លាំង​បំផុត​បាន​។ ដោយ​យោង​ទៅតាម​អ្នកជំនាញ​ខាង​វេជ្ជសាស្ត្រ​បានឲ្យដឹងថា ការ​ដែល​មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍​គឺជា​រឿង​ធម្មតា​ទេ​។ យ៉ាងណាមិញ វា​នឹង​ខុស​គ្នា​ស្រឡះ​វិញ​បើ​សិន​ជា​ភាព​តានតឹង​នេះ​កើតឡើង​ជាប់​រហូត​។ កាលណា​ស្ត្រេ​ស​ខ្លាំងពេក ហើយ​មិន​បាន​ព្យាបាល​ទៀត វា​អាច​នាំឲ្យ​ប៉ះពាល់​ដល់​សុខភា​ពបាន​។

​អ្នក​ប្រហែលជា​មិន​បានដឹង​អំពី​រឿង​នេះ​ទេ ប៉ុន្តែ​អ្នក​ក៏​ប្រហែលជា​កំពុងតែ​មាន​ភាព​តានតឹង ឬ​ស្ត្រេ​ស​នេះ​ច្រើន​ណាស់​ហើយ​។ ខាងក្រោម​នេះ​គឺជា​អាការៈ​មួយចំនួន​ដែល​អាច​បញ្ជាក់​បានថា អ្នក​កំពុងតែ​រង​ភាព​តានតឹង​យ៉ាងខ្លាំង​ក្នុង​ជីវិត​ហើយ បើសិន​ជា​អ្នក​កំពុងតែ​មាន​បញ្ហា​ទាំងអស់​នេះ​ក្នុង​ជីវិត​មែន​៖
•​    ​ជ្រុះ​សក់​ច្រើន​
•​    ​ឈឺ​ក្បាល​ជា​ញឹកញាប់​
•​    ​ឈឺចាប់​នៅ​ស្មា​
•​    ​គេង​មិន​លក់​
•​    ​ឧស្សាហ​សុបិន្ត​ចម្លែក​បើសិន​ជា​បាន​គេ​លក់​
•​    ​ការចងចាំ​ចុះខ្សោយ​
•​    ​មាន​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​
•​    ​លិង្គ​មិន​ឡើង​រឹង​
•​    ​ឈឺចាប់​ខ្លាំង​ក្នុង​ពេល​មក​រដូវ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង