ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរកា
នារីឆ្នាំរកា មើលទៅមានសេចក្តីក្លាហាន មិនមានភាពទន់ភ្លន់ឡើយ។ ប៉ុន្តែក្នុងផ្ទះ គេជាភរិយាដែលមើលថែទាំគ្រួសារ និងប្តីបានយ៉ាងល្អ។ មិនថាប្តីក្រ ឬមានទេ គេសុទ្ធតែមិនមើលងាយទាំងអស់។ ជាហេតុដែលធ្វើឲ្យស្វាមីរបស់គេមានកម្លាំងចិត្តខ្លាំងក្នុងការប្រយុទ្ធនៅក្រៅ រកលុយឲ្យប្រពន្ធរស់នៅបានសុខស្រួល។
ឆ្នាំមមែ
មនុស្សស្រីដែលកើតក្នុងឆ្នាំមមែ មានចិត្តដែលល្អ ដោយសុខចិត្តលំបាកខ្លួនឯងមកជួយអ្នកដទៃ។ បុរសណាដែលរៀបការជាមួយប្រពន្ធដែលកើតក្នុងឆ្នាំមមែ នឹងអាចរស់នៅប្រកបដោយសុភមង្គល ថែមទាំងអាចមានលុយធំចូលផងដែរ។
ឆ្នាំថោះ
នារីឆ្នាំថោះ មានចិត្តដូចជាព្រះ មិនចូលចិត្តរំខានអ្នកដទៃឡើយ។ ជាហេតុដែលធ្វើឲ្យគេអាចក្លាយជាម្តាយដែលមានចិត្តធម៌ ហើយអាចក្លាយជាប្រពន្ធដែលល្អម្នាក់។ ជាពិសេស គេក៏អាចនាំលាភធំជូនប្តីដែរ។ ជាហេតុដែលធ្វើឲ្យគេមិនខ្វះលុយចាយនោះឡើយ៕