គ្រាន់តែចង់ឱ្យទឹកអប់ជាប់ក្លិនក្រអូបបានយូរមានអ្វីពិបាក? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីគន្លឹះងាយៗដើម្បីឱ្យជាប់ក្លិនក្រអូនបានយូរ ៖
១. រក្សាទុកទឹកអប់ឱ្យបានត្រឹមត្រូវ
ជំនួសឱ្យការរក្សាទុកទឹកអប់នៅក្នុងបន្ទប់ទឹក ឬក្បែរបង្អួច ចូរដាក់វានៅកន្លែងស្ងួតហើយឆ្ងាយពីពន្លឺព្រះអាទិត្យ។ ការធ្វើដូច្នេះនឹងជួយការពារម៉ូលេគុលនៃទឹកអប់ពីការបំផ្លាញ ឬខូចខាត។ ហើយក្លិនក្រអូបនឹងជាប់បានយូរនៅពេលអ្នកបាញ់ ឬលាបវាលើស្បែក។
២. ប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកជាមុនសិន
ដឹងទេថាទឹកនឹងជាប់ក្លិនបានកាន់តែយូរប្រសិនបើអ្នកមានស្បែកខ្លាញ់? នេះក៏ព្រោះតែក្លិនងាយនឹងជាប់លើស្បែកដែលមានសំណើម។ ដូច្នេះប្រសិនបើអ្នកមានស្បែកស្ងួត ចូរព្យាយាមប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកសិន។ ម៉ាស្សាគ្រីម ឬឡេផ្ដល់សំណើមថ្នមៗរហូតដល់ជ្រាបចូលសព្វពេញស្បែកមុននឹងបាញទឹកអប់។ ់
៣. បាញ់ទឹកអប់ក្រោយពេលងូតទឹក
គ្រាន់តែប្រើប្រាស់ទឹកអប់ក្រោយពេលងូតទឹករួចនឹងជួយឱ្យក្លិននៃទឹកអប់ជាប់បានយូរជាងមុន។ កុំភ្លេចសាកល្បងគន្លឹះដ៏ងាយមួយនេះ។
៤. កុំត្រដុសលើកដៃ
ភាគច្រើននៃពួកយើងតែងបាញ់ទឹកអប់លើកដៃរួចត្រដុសមុននឹងផ្ដិតលើកន្លែងផ្សេងទៀតនៃរាងកាយ។ ប៉ុន្តែការធ្វើបែបនេះមិនជួយឱ្យទឹកអប់ជាប់ក្លិនបានយូរឡើយ! នេះក៏ព្រោះតែការកកិត ឬត្រដុសធ្វើឱ្យស្រទាប់លើបំផុតនៃគ្រឿងក្រអូបត្រូវបានជម្រះចេញ។
៥. បាញ់លើផ្នែកដែលមានជីពចរ
ប្រសិនបើអ្នកចង់ឱ្យក្លិនក្រអូបជាប់បានយូរ អ្នកគួរបាញ់ទឹកអប់លើផ្នែកនៃរាងកាយដែលមានជីពចរដូចជាក្រោយត្រចៀក លើក ក្នុងកែងដៃ និងក្រោយជង្គង់ជាដើម៕