បញ្ហាឡើងបូសមិនពិបាកនឹងដោះស្រាយឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិព្យាបាលបូសឆាប់រហ័ស ៖

១. ស្អំកម្ដៅ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជ្រលក់ក្រណាត់ស្អាតមួយក្នុងទឹកក្ដៅឧណ្ហ (អ្នកក៏អាចបន្ថែមអំបិលបន្តិចក្នុងទឹក) រួចប្រើប្រាស់ក្រណាត់នេះស្អំលើបូសសម្រាប់រយៈពេល ២០ នាទី។ អនុវត្តឱ្យបានពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃរហូតដល់ជាសះស្បើយ។

២. ម្សៅរមៀត

អ្វីដែលអ្នកត្រូវធ្វើ គឺលាយម្សៅរមៀតជាមួយទឹកឱ្យក្លាយជាល្បាយខាប់ៗ រួចសឹមលាបលើបូសឱ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយថ្ងៃ។

៣. ខ្ទឹមបារាំង

ហាន់ខ្ទឹមបារាំងជាបន្ទះក្រាស់ៗ រួចរុំក្នុងស្បៃស្អាតមួយ ហើយស្អំលើបូសសម្រាប់រយៈពេល ១ ម៉ោង។ អនុ​វត្តឱ្យបាន ២ ដងក្នុងមួយថ្ងៃរហូតដល់ជាសះស្បើយ។

៤. ខ្ទឹមស

អ្វីដែលអ្នកត្រូវធ្វើ គឺកិនខ្ទឹមសប៉ុន្មានកំពឹស​ឱ្យម៉ដ្ឋខាប់ៗ។ លាបល្បាយខ្ទឹមលើបូសឱ្យវបានច្រើនដងក្នុងមួយថ្ងៃ។

៥. ទឹកខ្មេះផ្លែប៉ោម

លាយទឹកខ្មេះផ្លែប៉ោមជាមួយទឹក រួចលាបវាលើបូស។ អនុវត្តឱ្យបានច្រើនដងក្នុងមួយថ្ងៃដើម្បីឆាប់ជាសះស្បើយ៕