បញ្ហាស្លាក់ឆ្អឹងត្រីអាចកើតមានជាញឹកញាប់និងមិនអាចស្មានដឹងមុនឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្វីដែលសំខាន់នោះ គឺវាអាចបង្កអាការៈឈឺចាប់ខ្លាំង។ ទោះជាយ៉ាងណាកុំបារម្ភ! ក៏ព្រោះអ្នកអាចដោះស្រាយបញ្ហានេះបានយ៉ាងងាយជាមួយរូបមន្តបែបធម្មជាតិ។ មានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីដែលអ្នកគួរធ្វើពេលស្លាក់ឆ្អឹងត្រី ៖
១. ប្រេងអូលីវ
អ្វីដែលអ្នកត្រូវធ្វើ គឺទទួលទានប្រេងអូលីវ ១ ស្លាបព្រាបាយពេញជាការស្រេច។
២. ទឹកក្រូចឆ្មារស្រស់
ការទទួលទានទឹកក្រូចឆ្មារស្រស់ ១ កែវ គឺជាវិធីដ៏ប្រសើរបំផុតមួយដើម្បីកម្ចាត់ឆ្អឹងត្រីដែលទាក់ជាប់នឹងបំពង់ក។ ជាតិអាស៊ីតនៃក្រូចឆ្មារជួយរំលាយ ឬធ្វើឱ្យគែមនៃឆ្អឹងត្រីផុយរួមតូចងាយនឹងធ្លាក់ចុះទៅ។
៣. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ ស្លាបព្រាបាយពេញក្នុងទឹក ១ កែវ។ កូរឱ្យសព្វ សឹមទទួលទានជាការស្រេច។
៤. បឺរសណ្ដែកដី
អ្វីដែលអ្នកត្រូវធ្វើ គឺលេបបឺរសណ្ដែកដី ១ ស្លាបព្រាបាយពេញ។ ភាពស្អិតនឹងជួយនាំឆ្អឹងត្រីឱ្យធ្លាក់ទៅក្នុងក្រពះកន្លែងដែលវាត្រូវបានរំលាយ។
៥. ចេក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបៀមចេកមួយដុំធំសមល្មមក្នុងមាត់យ៉ាងហោចណាស់មួយទាទីដើម្បីឱ្យវាទន់បន្តិចមុននឹងលេបចូល។ ទទួលទានទឹក ១ កែវតាមក្រោយជាការស្រេច។
៦. នំបុ័ង
អ្នកអាចជ្រលក់នំប័ុងមួយដុំធំសមល្មមក្នុងទឹក ឬទឹកដោះគោ រួចលេបចូលជាការស្រេច។
ប្រយ័ត្ន! ប្រសិនបើរូបមន្តណាមួយមិនអាចជួយឱ្យឆ្អឹងត្រីធ្លាក់ចុះទៅទេ ចូរកុំស្ទាក់ស្ទើនឹងទៅជួបជាមួយគ្រូពេទ្យ៕