ដឹងទេថាមិនបាច់ប្រើថ្នាំក៏អ្នកអាចទប់ទល់នឹងបញ្ហានៃជំងឺថប់បារម្ភបានផងដែរជាមួយអាហារមួយចំនួន! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារអ្វីខ្លះជួយប្រយុទ្ធប្រឆាំងជំងឺថប់បារម្ភ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីទប់ទល់ជំងឺថប់បារម្ភ ៖
១. សារាយសមុទ្រ
មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមនិងជាតិរ៉ែ ពិសេសម៉ាញ៉េស្យូម ក៏ដូចជាសារធាតុ Tryptphan ខ្ពស់ដែលជួយទប់ទល់អាការៈនៃជំងឺថប់បារម្ភបានយ៉ាងប្រសើរ។
២. បន្លែបៃតង
ជាប្រភពដ៏ប្រសើរនៃវីតាមីន ជាតិរ៉ែចាំបាច់ សារធាតុប្រឆាំងអុកស៊ីតកម្ម និងមានលក្ខណៈសម្បត្តិរក្សាតុល្យភាពអ័រម៉ូន។ ហើយបញ្ហានៃជំងឺថប់បារម្ភអាចបណ្ដាលមកពីអតុល្យភាពនៃអ័រម៉ូនក្នុងរាងកាយ។
៣. ប្ល៊ូបឺរី
ជាប្រភពដ៏ប្រសើរនៃវីតាមីន សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុ phytonutrients ដែលចាំបាច់សម្រាប់បំបាត់ស្ត្រេសនិងកាត់បន្ថយអាការៈនៃជំងឺថប់បារម្ភ។
៤. ស៊ុត
ផ្នែកពណ៌លឿងនៃស៊ុតជាប្រភពដ៏ប្រសើរនៃវីតាមីន D។ ស៊ុតក៏មានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន រួមទាំងអាស៊ីតអាមីណូដែលរាងកាយត្រូវការចាំបាច់ដើម្បីលូតលាស់ រក្សាសុខភាពរឹងមាំ និងជួយផលិតអ័រម៉ូនអារម្មណ៍ល្អគ្រប់គ្រងការគេង Serotonin។ អ័រម៉ូននេះក៏ជួយបង្កើនភាពប្រសើរឡើងនៃមុខងារខួរក្បាល ហើយកាត់បន្ថយបញ្ហាថប់បារម្ភ និងស្ត្រេសគួរឱ្យកត់សម្គាល់
៥. គ្រាប់ធញ្ញជាតិ
មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់សុខភាពល្អ វីតាមីន សារធាតុចិញ្ចឹម និងជាតិរ៉ែដែលជួយទប់ទល់អាការៈនៃជំងឺថប់បារម្ភគួរឱ្យកត់សម្គាល់។ ទោះជាយ៉ាងណាអ្នកមិនគួរទទួលទានច្រើនជាងមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃឡើយ៕