បើអ្នកជាបុគ្គល ដែលកើតក្នុងឆ្នាំទាំង៣ខាងលើនេះ អ្នកនឹងមានសមត្ថភាពខ្ពស់ក្នុងការចំណេញបានប្រាក់ច្រើនក្នុងជីវិត។ តើមានអ្វីខ្លះទៅ?

ឆ្នាំខាល 

អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលមិនចេះខ្វះលុយលើដៃឡើយ។ គេជាមនុស្សដែលមិនថានៅកន្លែងណាទេ សុទ្ធតែអាចក្លាយជាអ្នកដឹកនាំ។ ដូចនេះ គេនឹងអាចរកបានលុយច្រើនជាមិនខានឡើយ។

ឆ្នាំរោង

អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលពូកែលេងសើច ថែមទាំងចូលចិត្តសាកល្បងអ្វីដែលថ្មី ហើយប្លែក។ ម្យ៉ាងទៀត គេជាមនុស្សដែលពូកែចាយលុយ ក៏ពូកែរកលុយដែរ ដោយសារតែមានមិត្តភក្តិច្រើនជួយ។

ឆ្នាំវក

អ្នកដែលកើតក្នុងឆ្នាំនេះ កាលនៅក្មេងពុំសូវរកបានប្រាក់ច្រើនឡើយ ដោយជួបនឹងឧបសគ្គច្រើន ។ ប៉ុន្តែក្រោយមក គេនឹងអាចមានមុខរបរដែលរីកដូចផ្កាយ។ ជាហេតុដែលធ្វើឲ្យទ្រព្យហូរចូលតាមនោះដែរ៕