សុខភាពផ្លូវចិត្តគឺជារឿងសំខាន់ដូចគ្នានឹងសុខភាពផ្លូវកាយដែរ ដូច្នេះ ចូរធ្វើរឿងទាំងឡាយណាដែលអាចថែរក្សាសុខភាពមួយនេះឲ្យបានល្អផងដែរទៅ។ ដើម្បីអាចធ្វើបាន យកល្អគួរតែព្យាយាមដូចខាងក្រោមនេះ៖
១ចូរធ្វើអ្វីៗដែលអ្នកចូលចិត្តជាទៀងទាត់
២បង្កើតបណ្តាញគាំទ្រផ្លូវចិត្តពីមិត្តភក្តិ និងគ្រួសារ។ នៅពេលអ្នកត្រូវការជំនួយ មិនត្រូវខ្លាចលើការសុំឲ្យគេជួយឡើយ
៣ធ្វើការដោយស្ម័គ្រចិត្តក្នុងសង្គមដែលអ្នករស់នៅ
៤ស្វែងរកមធ្យោបាយដែលមិនប៉ះពាល់ដល់សុខភាពក្នុងការដោះស្រាយភាពស្រ្តេស និងមធ្យោយបាយទាំងឡាយណាដែលអាចធ្វើឲ្យអ្នកសើចកាន់តែច្រើន
៥បង្កើតគោលដៅឲ្យពិតប្រាកដ
៦មិនត្រូវប្រើប្រាស់ថ្នាំ និងគ្រឿងស្រវឹងដើម្បីដោះស្រាយបញ្ហាឡើយ៕