​ការ​ដែល​គេង​លក់​ហើយ​ស្រាប់តែ​គ្រឺត​ធ្មេញ ច្រើន​តែ​កើត​ឡើង​លើ​ទារក​ទើប​ចេះ​ដើរ​តេស​តាស និង​ក្មេង​ទើប​ចូល​រៀន​។ យ៉ាងណាមិញ​អា​ការៈនេះនឹង​ស្រាកស្រាន្ត​ទៅវិញ​នៅ​ពេល​ពួកគេ​អាយុ​បាន ៦​ឆ្នាំ​ឡើង​។

​ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​អ្នក​ត្រូវ​ដឹង​អំពី​ការ​គ្រឺត​ធ្មេញ​របស់​ក្មេង​៖

  • ​ការ​គ្រឺត​ធ្មេញ​មិនមែន​បង្កឡើង​ដោយ​ការ​សុបិន្ត​អាក្រក់ ឬ​មាន​ការចងចាំ​ប្រកប​ដោយ​ភាព​តានតឹង​នោះ​ទេ​
  • ការលូតលាស់​របស់​ធ្មេញ ការបង្ក​រោគ​ក្នុង​ត្រចៀក និង​ការឈឺចាប់​ផ្សេងៗ​ទៀត​ក៏​អាច​បណ្តាល​ឲ្យ​ក្មេង​គេង​ទៅ​គ្រឺត​ធ្មេញ​បាន​ដែរ​
  • ​ធ្មេញ​ដុស​មិន​ស្របគ្នា​ក៏​អាច​ឲ្យ​ឧស្សាហ៍​គ្រឺត​ធ្មេញ​បានដែរ​
  • ​ការ​ថប់​អារម្មណ៍ និង​ស្ត្រេ​ស​ប្រហែល​ជា​បង្កើន​ការ​ប្រឈម​នឹង​ការ​គ្រឺត​ធ្មេញ ប៉ុន្តែ​មិនមែន​បង្កឡើង​ដោយ​ការ​មាន​បញ្ហា​លើ​អាកប្បកិរិយា​របស់​ក្មេង​ឡើយ​
  • ​ការ​គ្រឺត​ធ្មេញ​ច្រើនតែ​បាត់​ទៅ​វិញ​មុន​ពេល​ធ្មេញព្រៃ​ដុស​
  • ​ចូរ​កុំ​ភ្លេច​នាំ​កូន​ទៅ​ជួប​ពេទ្យ​ធ្មេញ​ផង​បើសិនជា​អ្នក​មាន​ការបារម្ភ​ច្រើន​អំពី​សុខភាព​មាត់​ធ្មេញ​របស់គេ​៕