​ទិវា​ជំងឺ​តា​ឡា​សេមៀ​ពិភពលោក​ត្រូវបាន​គេ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា ជា​រៀងរាល់ឆ្នាំ​។ វា​គឺជា​ជំងឺ​ដំណរ​ពូជ​មួយ​ប្រភេទ​ដែល​គ្រាប់​ឈាម​អេ​ម៉ូគ្លូ​ប៊ីន​មិន​ត្រូវបាន​បង្កើត​ត្រឹម​ត្រូវ​ក្នុង​ឈាម​ឡើយ ដែល​ជាហេតុ​នាំឲ្យ​ចេញ​ជា​អាការៈ​ជាច្រើនដូ​ច​ខាងក្រោម​នេះ​៖

អស់កម្លាំង​ខ្លាំង​ក្លា​
បើសិន​ជា​អ្នក​មាន​ជំងឺ​តា​ឡា​សេមៀ អ្នក​ប្រហែលជា​មាន​សភាព​ស្លេកស្លាំង​ដោយសារ​តែ​កង្វះ​អុកស៊ីសែន និង​ជាតិ​ដែក​។ នេះ​ដោយសារ​តែ កោសិកា​គ្រាប់​ឈាមក្រហម​មាន​រូបរាង​មិន​ត្រឹមត្រូវ មិន​អាច​ចាប់​អុកស៊ីសែន​បាន ទើប​ធ្វើ​ឲ្យ​ខ្សោយ អស់កម្លាំង និង​នឿយហត់​ខ្លាំងក្លា​បែបនេះ​។ សម្រាប់​ក្មេង​ដែល​កើត​មក​មាន​ជំងឺ​តា​ឡា​សេមៀ​ប្រភេទ Major ច្រើន​តែ​មាន​រោគសញ្ញា​កង្វះ​គ្រាប់​ឈាម​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ដំបូង​នៃ​ជិវិត​។

ការលូតលាស់ និង​រីកចម្រើន​រាងកាយ​មាន​ភាពយឺតយ៉ាវ​
ជំងឺ​តា​ឡា​សេមៀ​គឺ​ជា​ជំងឺ​ដំណរ​ពូជ ហើយ​ក្មេងៗ​ដែល​មាន​ជំងឺ​នេះ​គឺ​មិន​អាច​ផលិត​អេ​ម៉ូគ្លូ​ប៊ីន​បាន​ធម្មតា និង​គ្រប់គ្រាន់​ឡើយ​។ ដូច្នេះ​ជំងឺ​នេះ​មិន​ត្រឹមតែ​ធ្វើឲ្យ​កង្វះ​គ្រាប់​ឈាម​ធ្ងន់ធ្ងរ​ទេ តែ​ក៏​បន្ថយ​ការលូតលាស់ និង​រីកចម្រើន​របស់​រាងកាយ ព្រមទាំង​ក្រ​ពេញវ័យ​ទៀតផង​។

ស្បែក​លឿង ឬ​ស្លេកស្លាំង​
ជំងឺ​តា​ឡា​សេមៀ​ក៏​អាច​បណ្តាល​ឲ្យ​ស្បែក​ទៅជា​លឿង​បានដែរ ដោយសារ​តែ​ថ្លើម​ធ្វើការ​មិន​បាន​ល្អ និង​ការ​រីកថ្លើម​ដែរ​។ នេះ​ដោយសារ​តែ កោសិកា​គ្រាប់​ឈាមក្រហម​ខុស​លក្ខណៈ​ប៉ះពាល់​ដល់​មុខងា​រទូរ​ទៅ​របស់​ថ្លើម​ខ្លាំង​។

មាន​បញ្ហា​ឆ្អឹង​
អ្នកជំងឺ​តា​ឡា​សេមៀ​ប្រហែលជា​ធ្វើឲ្យ​ខួរឆ្អឹង​រីក​ធំ​។ ខួរឆ្អឹង​មាន​នាទី​ផលិត​កោសិកា​គ្រាប់​ឈាម​។ នៅពេល​ខួរឆ្អឹង​រីក​ធំ​បែបនេះ ដូច្នេះ​ឆ្អឹង​ក៏​ធំ​ជាង​ធម្មតា ប៉ុន្តែ​វា​ជា​ឆ្អឹង​ដែល​ងាយ​បាក់ និង​ពុកផុយ​ណាស់​។

ទឹកនោម​ខាប់​
អាការៈ​មួយ​ផ្សេង​ទៀត​នៃ​ជំងឺ​តា​ឡា​សេមៀ​គឺ​ទឹកនោម​មានពណ៌​ខាប់​។ វា​គឺជា​សញ្ញា​មួយ​ដែល​បញ្ជាក់ថា កោសិកា​គ្រាប់​ឈាមក្រហម​កំពុងតែ​ខូចខាត​ហើយ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង