ជាធម្មតា ជំងឺពុកឆ្អឹងកើតឡើងបានដោយសារតែ កំហាប់ឆ្អឹងមានការថយចុះ ដែលជាហេតុនាំឲ្យវាកាន់តែផុយទៅៗ និងស្រួយៗទៅ រហូតដល់ប៉ះទង្គិចអ្វីបន្តិចក៏អាចនាំឲ្យឆ្អឹងនោះបាក់បានដែរ។ អ្វីដែលជារឿងគួរឲ្យបារម្ភនោះគឺថា ជំងឺពុកឆ្អឹងតែងតែមិនបង្ហាញនូវអាការៈអ្វីឲ្យដឹងឡើយ លុះត្រាតែមានគ្រោះថ្នាក់តិចតួច ហើយបាក់ឆ្អឹង និងការថតមើលកំហាប់ឆ្អឹងមើល។
ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកមានអាការៈព្រមាន ៧យ៉ាងខាងក្រោមនេះ វាគួរតែដល់ពេលប្រុងប្រយ័ត្នឲ្យបានខ្ពស់ហើយ ព្រោះថាអ្នកកំពុងតែមានជំងឺពុកឆ្អឹង។
- 1. ធ្លាប់មានប្រវត្តិបាក់ឆ្អឹងចាប់ពីម្តងឡើងទៅកាលពីពីរឆ្នាំមុនដោយសារតែការដួលតិចតួច
- 2. ជាមនុស្សពេញវ័យ ដែលស្គមពេក
- 3. កំពុងប្រើថ្នាំសរសៃ (Corticosteroids) សម្រាប់ព្យាបាលជំងឺប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតី
- 4. កំពុងតែប្រើថ្នាំព្យាបាលជំងឺកង្វះអ័រម៉ូនទីរ៉ូអ៊ីត
- 5. ជាមនុស្សដែលជក់បារីរ៉ាំរ៉ៃ
- 6. ញ៉ាំស្រា ឬស្រាបៀរច្រើនជាងពីរកំប៉ុងក្នុងមួយថ្ងៃ
- 7. មិនញ៉ាំទឹកដោះគោ
លំហាត់ប្រាណដែលជំរុញដល់កំហាប់ឆ្អឹងកាន់តែល្អឡើងវិញមានដូចជា៖
• ការដើរ
• ការរត់យឺតៗ
• ការហាត់ប្រាណក្នុងក្លិប
• ការហាត់កីឡាអ៊ែរ៉ូប៊ិក
• ការរាំ៕