ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំម្សាញ់
បុគ្គលដែលកើតក្នុងឆ្នាំម្សាញ់ ជាមនុស្សដែលពូកែគ្រប់គ្រងទ្រព្យខ្លាំងណាស់។ គេជាបុគ្គលដែលចេះប្រើលុយបង្កើតបានលុយ ដោយតែងបណ្តាក់ទុនត្រូវជានិច្ច។ ជាពិសេស លុយដែលគេរកបានមិនងាយចាយវាយផ្តេសផ្តាសឡើយ ដោយតែងសន្សំទុកជានិច្ច។ ជាហេតុដែលធ្វើឲ្យគេតែងមានលុយមុនអ្នកដទៃតែម្តង។
ឆ្នាំវក
មនុស្សដែលកើតក្នុងឆ្នាំវក ជាបុគ្គលដែលតែងរកលុយដោយសប្បាយជានិច្ច។ ជាពិសេស គេតែងមានអ្នកតាមជួយជិតខ្លួន ដោយធ្វើឲ្យគេអាចចំណេញបានប្រាក់គ្រប់កន្លែងតែម្តង។ ដូចនេះ ប្រាក់ដែលគេចាយចេញ ក៏អាចរកមកវិញទ្វេដងដែរ។
ឆ្នាំមមី
អ្នកដែលកើតក្នុងឆ្នាំមមី ជាបុគ្គលដែលចូលចិត្តជួយអ្នកដទៃ ដោយធ្វើឲ្យគេអាចទទួលបានផលល្អក្នុងថ្ងៃណាមួយជាមិនខានឡើយ។ ជាពិសេស នៅពេលដែលមានគេជួយ និងមិត្តភក្តិជួយ ធ្វើឲ្យគេអាចសម្រេចបំណងប្រាថ្នាបានលឿនតែម្តង៕