ទៀបបារាំងជាផ្លែឈើមួយប្រភេទដែលមានរសជាតិជូរអែមឆ្ងាញ់និងសម្បូរណាស់ដែរក្នុងប្រទេសកម្ពុជា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីជាស្គាល់និងចូលចិត្តទទួលទានផ្លែឈើនេះ ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍អំពីអត្ថប្រយោជន៍ដ៏ប្រសើររបស់វាចំពោះសុខភាពឡើយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលល្អៗនៃការទទួលទានផ្លែទៀបបារាំង ៖

១. ទប់ស្កាត់បញ្ហាទល់លាមក

ទៀបបារាំងជាប្រភពដ៏ប្រសើរនៃជាតិសសៃនិងជាតិទឹកខ្ពស់ដែលជួយសម្រួលចលនាពោះវៀនទប់ស្កាត់បញ្ហាទល់លាមកនិងកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ។ ការរួមបញ្ចូលទៀបបារាំងក្នុងរបបអាហារក៏ជួយកម្ចាត់កាកសំណល់និងជាតិពុលពីក្នុងរាងកាយបានយ៉ាងប្រសើរផងដែរ។

២. ព្យាបាលរាគ

ទៀបបារាំងមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីដែលសម្លាប់ពពួកមេរោគបាក់តេរីដែលបង្កឱ្យរាគចេញពីក្នុងពោះវៀន។ ផ្លែឈើនេះក៏ជាប្រភពដ៏ប្រសើរនៃជាតិទឹកដែលជួយទប់ស្កាត់អាការៈខ្សោះជាតិទឹកក្នុងរាងកាយដែលច្រើនកើតឡើងកំឡុងពេលរាគ។

៣. ជួយឱ្យស្រកទម្ងន់

ការទទួលទានផ្លែឈើដែលមានផ្ទុកសម្បូរទៅដោយជាតិសសៃនិងជាតិទឹក គឺល្អណាស់ប្រសិនបើអ្នកកំពុងព្យាយាមសម្រកទម្ងន់។ នេះក៏ព្រោះតែវាជួយឱ្យឆាប់ឆ្អែតទប់ស្កាត់ការទទួលទានច្រើនលើស។

៤. ពង្រឹងសុខភាពឆ្អឹង

ទៀបបារាំងមានផ្ទុកសម្បូរទៅដោយវីតាមីនចាំបាច់និងជាតិរ៉ែដូចជាំកាល់ស្យូម ទង់ដែង ស័ង្កសី វីតាមីន D ម៉ាញ៉េស្យូម និងម៉ង់កាណែសដែលជួយពង្រឹង ក៏ដូចជារក្សាសុខភាពឆ្អឹងល្អប្រសើរ។

៥. ធ្វើឱ្យអ្នកកាន់តែស្រស់ស្អាត

នេះក៏ព្រោះតែទៀបបារាំងមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលចាំបាច់សម្រាប់សុខភាពស្បែកស្រស់ស្អាត ការពារកោសិកាស្បែកសុខភាពល្អ និងការផលិតកូឡាជែន។

៦. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

ទៀបបារាំងមានផ្ទុកវីតាមីន A វីតាមីន C វីតាមីន E ស័ង្កសី ជាតិដែក ទង់ដែង និងសេលេញ៉ូមដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយប្រឆាំងបាក់តេរី វីរុស និងប៉ារ៉ាស៊ីត។

៧. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង

នេះក៏ព្រោះតែទៀបបារាំងមានផ្ទុកសារធាតុ niacin។ កូឡេស្តេរ៉ូលល្អជួយរក្សាសុខភាពបេះដូង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង