វាគឺជារឿងធម្មតាទេ ក្នុងការដែលបាត់រដូវ ឬមករដូវមិនទៀត ជាពិសេសក្នុងរយៈពេលពីរឆ្នាំក្រោយពីចាប់ផ្តើមមករដូវដំបូង។ ក្មេងស្រីភាគច្រើនក៏សម្គាល់ឃើញមានការប្រែប្រួលជាច្រើនចំពោះលំហូរឈាមរដូវ និងរយៈពេលនៃការមករដូវរបស់ពួកគេពីមួយខែទៅមួយខែដែរ។ 

ការដែលមករដូវមិនទៀងទាត់ និងបាត់រដូវគឺជារឿងដែលកើតមានជាញឹកញាប់ ប៉ុន្តែបើសិនជាអ្នកកំពុងតែមករដូវទៀងទាត់ពីមុនហើយ ឬមិនធ្លាប់មករដូវច្រើនជាង ៣ខែហើយ វាគឺជាពេលវេលាដែលត្រូវពិគ្រោះជាមួយគ្រូពេទ្យហើយ។ បញ្ហាជំងឺខ្លះ (ដូចជា អតុល្យភាពអ័រម៉ូន) និងការផ្លាស់ប្តូររបៀបរស់នៅ (ដូចជា ស្រ្តេស ហាត់ប្រាណច្រើនពេក ឬស្រកទម្ងន់ខ្លាំង ឬឡើងទម្ងន់) សុទ្ធតែអាចធ្វើឲ្យស្រ្តីមិនមករដូវបានទាំងអស់។ គ្រូពេទ្យនឹងអាចពិនិត្យរកមើលមូលហេតុនៃបញ្ហាដែលអាចកើតឡើងទាំងឡាយដើម្បីបង្ហាញអ្នក៕ 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង