ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលប្រាប់អ្នកម្តាយថាកូនក្នុងផ្ទៃកំពុងតែលូតលាស់បានល្អណាស់។ តើមានអ្វីខ្លះទៅ?
- ប្រសិនជាអ្នកតែងក្អួតក្នុងរយៈពេល៣ខែដំបូងនៃការមានផ្ទៃពោះ មានន័យថា កូនក្នុងផ្ទៃកំពុងតែលូតលាស់បានល្អ ទើបធ្វើឲ្យអ្នកម្តាយតែងក្អួតជានិច្ច។ អាការៈក្អួតនេះ នឹងចាប់ផ្តើមបាត់ក្រោយពេលដែលអ្នកពរពោះបាន៣ខែឡើងទៅ។
- ប្រសិនជាអ្នកម្តាយតែងមានអារម្មណ៍ថាចង់បត់ជើងតូចក្នុង៣ខែដំបូងនៃការមានផ្ទៃពោះ ក៏ជារឿងធម្មតាដែរ។ ដូចនេះ អ្នកម្តាយមិនគួរខ្លាចចូលបន្ទប់ទឹកច្រើន ហើយមិនហ៊ានញ៉ាំទឹកឡើយ។ អាការៈចូលបន្ទប់ទឹកច្រើននេះ នឹងអាចកើតឡើងកាន់តែច្រើនក្នុងពេលដែលអ្នកជិតគ្រប់ខែ ព្រោះកូនក្នុងផ្ទៃកំពុងតែលូតលាស់បានល្អ ហើយធំ។ ដូចនេះ អ្នកម្តាយមិនចាំបាច់បារម្ភ និងខ្លាចខ្លាំងពីអាការៈនេះឡើយ៕