តម្រងនោមគឺជាសរីរាង្គដែលមានលក្ខណៈដូចគ្រាប់សណ្តែកអញ្ចឹង ហើយក៏មានសារៈសំខាន់សម្រាប់រាងកាយក្នុងការបញ្ចេញកាកសំណល់ និងជួយដល់មុខងារសំខាន់ៗផ្សេងទៀតនៃរាងកាយដែរ។ ជំងឺតម្រងនោមគឺជាបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរ។ យ៉ាងណាមិញ គន្លឹះសំខាន់ក្នុងការចៀសវាងបញ្ហាធ្ងន់ធ្ងរចំពោះតម្រងនោមគឺ សម្គាល់ដឹងអំពីអាការៈភ្លាមៗរបស់ជំងឺតម្រងនោម និងស្វែករកដំណោះស្រាយ។
១. មានបញ្ហានៃការនោម
បញ្ហារបស់ទឹកនោមមានដូចជា ទឹកនោមដែលមានពពុះ នោមញឹក នោមច្រើនជាងធម្មតា ចំនួនទឹកនោមថយចុះជាងធម្មតា ចេះតែចង់នោម ប៉ុន្តែនោមចេញតិច មានឈាមក្នុងទឹកនោម ទឹកនោមានការបង្ករោគ និងនោមក្រហាយ។
២. ហើម
ការហើមខ្លួនជាពិសេសនៅតំបន់មុខ កែងជើង ជើង ប្រអប់ជើង ឬដៃ អាចដោយសារតែតម្រងនោមលែងមានសមត្ថភាពច្រោះទឹកនោមហើយ។
៣. កង្វះគ្រាប់ឈាម ឬអស់កម្លាំង
ការថយចុះរបស់មុខងារតម្រងនោម វានឹងថយចុះចំនួនអ័រម៉ូន EPO (Erythropoietin) សម្រាប់ផលិតគ្រាប់ឈាមក្រហមទៅដឹកនាំអុកស៊ីសែន។ កាលណាចំនួនអុកស៊ីសែនចុះទាប វានឹងធ្វើឲ្យសាច់ដុំ និងជាលិកាផ្សេងៗទៀតធ្វើការមិនបានល្អ ដូច្នេះនឹងបង្កជាការអស់កម្លាំង ឬកង្វះគ្រាប់ឈាមធ្ងន់ធ្ងរ។
៤. ឡើងរមាស់
ការកើនឡើងជាតិពុលក្នុងខ្លួនច្រើនពេក ដោយសារតែតម្រងនោមធ្វើការមិនបានល្អ នឹងធ្វើឲ្យស្បែកដាច់ដោច និងរមាស់ខ្លាំង។
៥. ស្អុយមាត់
ក្នុងមាត់ធំក្លិនដែកៗ អាចដោយសារតែកើនឡើងជាតិពុលក្នុងឈាមច្រើន ហើយក៏បណ្តាលឲ្យស្អុយមាត់ និងស្រកទម្ងន់បានដែរ។
៦. សុញខួរក្បាល
កាលណាខួរក្បាលកង្វះអុកស៊ីសែនទៅចិញ្ចឹម វានឹងធ្វើឲ្យមានបញ្ហាច្រើនកើតមានដូចជា បាត់បង់ការចងចាំ កង្វះការផ្ចង់អារម្មណ៍ និងវិលមុខ។
៧. ឈឺខ្នង
ថ្វីបើរឿងនេះកម្រនឹងកើតមានក៏ដោយ ប៉ុន្តែជំងឺពងគីសច្រើនក្នុងតម្រងនោម ក៏អាចបណ្តាលឲ្យឈឺនៅខ្នង ក្បែរតម្រងនោមទាំងសងខាងបានដែរ។
៨. ចង្អោ
កាលណាមានជាតិអ៊ុយរ៉េសល់ច្រើនក្នុងឈាម វានឹងបណ្តាលឲ្យមានអារម្មណ៍ចង្អោ និងចង់ក្អួតបាន។
៩. ពិបាកដកដង្ហើម
ការពិបាកដកដង្ហើមបែបនេះ បណ្តាលមកពីការថយចុះអុកស៊ីសែនក្នុងឈាម និងចាលជាតិទឹកក្នុងសួត
១០. គ្រុនញ៉ាក់
ការកង្វះគ្រាប់ឈាម នឹងធ្វើឲ្យមានអារម្មណ៍រងា ហើយអ្នកជំងឺក៏អាចស្ថិតក្នុងអាការៈគ្រុនញ៉ាក់ដែរ៕
ពត៌មានប្រចាំថ្ងៃ អាការៈច្បាស់...
អាការៈច្បាស់ការ និងភ្លាមៗទាំង ១០ ដែលបញ្ជាក់ថា អ្នកកំពុងតែមានជំងឺតម្រងនោមហើយ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855