ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមី
បុគ្គលដែលកើតក្នុងឆ្នាំមមី នៅពេលដែលគេចេះក្តាប់ឱកាស នោះទ្រព្យដែលគេទទួលបានមិនតិចឡើយ។ ជាពិសេស ក្នុង៣ខែខាងមុខ អ្នកនឹងអាចមើលឃើញផ្លូវលាភនៅចំពោះមុខអ្នក ធ្វើឲ្យអ្នកមានលុយចាយច្រើនតែម្តង។
ឆ្នាំកុរ
អ្នកដែលកើតក្នុងឆ្នាំកុរ ថ្វីត្បិតតែការងារនឿយហត់បន្តិច ប៉ុន្តែផលធំនឹងចាំអ្នកនៅខាងមុខ។ ជាពិសេស នៅពេលដែលចិត្តអ្នកស្ងប់ អ្នកនឹងអាចគិតឃើញគំនិតដែលរកបានលុយ ថែមទាំងរកបានច្រើនទៀតផង។
ឆ្នាំរកា
មនុស្សដែលកើតក្នុងឆ្នាំរកា នឹងមានលាភចូលមកមុនមួយខែ។ ជាពិសេស សមត្ថភាពនៃការរកលុយរបស់គេនឹងអាចកើនឡើងជាលំដាប់។ ជាហេតុដែលធ្វើឲ្យគេអាចចំណេញបានលុយច្រើនចូលមកតែម្តង៕