​ដោយ​យោង​ទៅតាម​អង្គការ​សុខភាព​ពិភពលោក​បានឲ្យដឹងថា ជំងឺមហារីក​ទាំងអស់​មាន​ចាប់ពី ៣០ ទៅ​៣៥​ភាគរយ ដែល​អាច​បង្ការ​បាន​។ ខណៈពេលដែល ជំងឺមហារីក​គឺជា​ជំងឺ​កើតឡើង​ដោយ​របៀប​រស់នៅ​ដែល​អាច​បង្ការ​បាន​តាម​រយៈ​ការរស់នៅ​ល្អ ញ៉ាំ​អាហារ​ផ្តល់​សុខភាព ប៉ុន្តែ​ចំពោះ​មហារីក​ខួរក្បាល​វិញ វា​គឺជា​លទ្ធផល​ដោយផ្ទាល់​មួយ​នៃ​ការ​បំ​បែកហ្សែន​ភ្លាមៗ​ក្នុង​កោសិការ​ខួរក្បាល​ណាមួយ​។ ដូច្នេះ អ្នក​ប្រហែលជា​មិន​អាច​លុបបំបាត់​ឱកាស​នៃ​ការកើត​ជំងឺ​នេះ​ទេ ប៉ុន្តែ​អាច​បន្ថយ​ការ​ប្រឈម​នឹង​វា​បាន​។

​ខាងក្រោម​នេះ​គឺជា​រឿង ៤​យ៉ាង ដែល​គ្រូពេទ្យ​ជំនាញ​ខាង​សរសៃប្រសាទ​ចង់​ឲ្យ​អ្នក​បាន​ដឹង​៖

ចូរ​យល់​ដឹង​អំពី​ប្រវត្ត​ជំងឺ​ក្នុង​គ្រួសារ​
ការយល់ដឹង​នេះ​គឺ​រួមផ្សំ​ទាំង​ករណី​ជំងឺមហារីក និង​ដុំ​សាច់​មហារីក​ផង​។ បើសិន​ជា​គ្រួសារ​អ្នក​កំពុងតែ​មាន​ការ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ដំណរ​ពូជ ជាពិសេស​មហារីក​ខួរក្បាល យក​ល្អ​គួរតែ​ធ្វើ​ការប្រុងប្រយ័ត្ន​ឲ្យ​ហើយ​ទៅ​។ កាលណា​យល់ដឹង​អំពី​រឿង​នេះ​លឿន វា​ក៏​អាច​ជា​វិធីសាស្ត្រ​មួយ​ដើម្បី​សម្គាល់​អំពី​អាការៈ​ជំងឺ​មហារី​កខួរ​ក្បាល​ទាន់​ពេលវេលា​បាន​ដែរ​។

ការប៉ះពាល់​នឹង​កាំរស្មី​
កាំរស្មី​ចេញពី​ទូរស័ព្ទ ម៉ៃក្រូ​វ៉េវ និង​ខ្សែភ្លើង​ធំៗ គឺ​មិន​មាន​អ្វី​ទាក់ទង​នឹង​មហារីក​ខួរក្បាល​ទេ​។ កាំរស្មី​អ៊ីយ៉ុង​ដែល​ចេញពី​ការប៉ះពាល់​ខ្លាំង​នឹង​កាំរស្មីអ៊ិច កាំរស្មី​ហ្គា​ម៉ា និង​ទម្រ​ង​កាំរស្មី​កម្លាំង​ខ្ពស់​ផ្សេងៗ​ទៀត​សុទ្ធតែ​អាច​បំផ្លាញ DNA ដែល​ជាហេតុ​នាំ​ឱ្យ​ប្រឈម​ខ្លាំង​នឹង​មហារីក​។ វិធីសាស្ត្រ​ដ៏​ល្អ​ដើម្បី​យល់ដឹង និង​សម្គាល់​ការប្រឈមមុខ​នោះ គឺ​កាត់​បន្ថយ​ការប៉ះពាល់​នឹង​កាំរស្មី​ខាងលើ​ឲ្យបាន​ច្រើន​បំផុត​។

​យល់ដឹង​ទំនាក់ទំនង​រវាង​អាយុ និង​មហារីក​
ខណៈពេលដែល អាយុ​មិន​មែន​ជា​កត្តា​ជំរុញ​នាំឲ្យ​កើត​មហារីក​ខួរក្បាល​នោះ តែ​ការប្រឈមមុខ​នឹង​កើនឡើង​នៅ​ពេល​អ្នក​អាយុ​កាន់តែច្រើន ជាពិសេស​ចាប់ពី ៤០​ឆ្នាំ​ឡើង​។ ការយល់ដឹង​អំពី​ទំនាក់ទំនង និង​អ្វី​ដែល​បាន​ប្រែប្រួល​លើ​រាងកាយ​តាម​អាយុ ក៏​អាច​ជួយ​អ្នក​សម្គាល់​ដឹង​អំពី​អាការៈ​នៃ​មហារីក និង​ចាប់ផ្តើម​ការព្យាបាល​លើ​ដំណាក់កាល​ដំបូង​ដែរ​។

យល់ដឹង​អំពី​ការប្រឈមមុខ​នៃ​រោគសញ្ញា​
អា​ការៈរួម​នៃ​មហារីក​ខួរក្បាល​ដែល​ត្រូវ​សង្កេត​នោះ​មានដូចជា វិលមុខ ឈឺ​ក្បាល​កាន់តែខ្លាំង​ដែល​វា​ទាក់ទង​នឹង​ការ​ក្អួត និយាយ​លុលៗ បាត់បង់​ការចងចាំ និង​ស្រវ៉ាំងភ្នែក​។ បើសិន​ជា​អ្នក​ធ្លាប់​មាន​អាកា​រៈទាំង​នេះ​ជាប់​លើស​ពី​មួយ​ខែ វា​គួរតែ​ជា​រៀង​ដែល​អ្នក​ត្រូវ​ខ្វល់ខ្វាយ​ហើយ ព្រមទាំង​យក​វា​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាង​សរសៃប្រសាទ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង