​បើ​យើង​និយាយ​ផ្ទុយ​ពី​ជំនឿ​ដ៏​ពេញនិយម​នាពេល​បច្ចុប្បន្ន​នោះ​គឺថា ជំងឺ​គាំងបេះដូង មិនមែន​តែងតែ​បង្ហាញ​នូវ​អា​ការៈជាក់ស្តែកង​របស់​វា​ឲ្យ​យើង​ដឹង​ស្រស់ៗ​ដូចជា ឈឺ​ខ្លាំង​នៅ​ទ្រូង ឡើយ​។ ជំងឺ​គាំងបេះដូង​ប្រហែល ២៥​ភាគរយ​ដែរ ដែល​កើតឡើង​ដោយ​ស្ងៀមស្ងាត់ ហើយ​គ្មាន​រោគសញ្ញា​អ្វី​ទាំងអស់​។

​ដូច្នេះ​ដើម្បី​កាត់បន្ថយ ក៏ដូចជា​បង្ការ​ជំងឺ​បេះដូង​ប្រភេទ​នេះ យក​ល្អ​គួរតែ​ស្វែងយល់​អំពី​រោគសញ្ញា​ភ្លើង​ក្រហម​នៃ​ជំងឺ​គាំងបេះដូង​ដូចខាងក្រោម​នេះ​ផង​ទៅ​៖

ហើម​
មនុស្ស​ជាច្រើន​គិតថា ការ​ហើម​នៅ​កែងជើង ឬ​ប្រអប់ជើង​អាច​ដោយសារតែ​ការ​អង្គុយ ឬ​ឈរ​យូរពេក​។ ប៉ុន្តែ ការ​ខ្សោយបេះដូង​ក៏​អាច​បណ្តាល​ឲ្យ​ចាល​ជាតិ​ទឹក​ចូលទៅក្នុង​ខ្លួន​ដែរ​។ វា​អាច​ធ្វើឲ្យ​ហើមពោះ ជើង កែងជើង និង​ប្រអប់ជើង​។ អ្នកខ្លះ​ចាល​ជាតិ​ទឹក​ច្រើន​រហូត​ដល់​ធាត់​ភ្លាមៗ​។ នៅពេល​រឿងនេះ​កើតឡើង វា​ច្រើនតែ​ធ្វើឲ្យ​អ្នកជំងឺ​លែងឃ្លាន​អាហារ​។

ថប់​អារម្មណ៍​
មនុស្ស​ជាច្រើន​ដែល​ធ្លាប់​មាន​ជំងឺ​គាំងបេះដូង​បាន​ប្រាប់ឲ្យដឹង​ថា ពួកគេ​តែង​មាន​អា​ការៈថប់អារម្មណ៍​មុនពេ​ល​ជំងឺ​នេះ​ធ្វើទុក្ខ​។ ថ្វី​បើ​មនុស្ស​មួយចំនួន​ដែល​ថប់​អារម្មណ៍​គិតថា ពួកគេ​កំពុងតែ​មាន​ជំងឺ​គាំងបេះដូង​ក៏ដោយ យក​ល្អ​គួរតែ​ធ្វើ​យ៉ាងណា​ស្វែងរក​ភាព​មាន​សុវត្ថិភាព​ចំ​ពោះ​ខ្លួនឯង​ផង​។

ឈឺ​នៅ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​
មាន​អ្នកជំងឺ​ជា​ច្រើន​និយាយ​ថា ការឈឺចាប់​របស់​ពួកគេ​ចាប់ផ្តើម​ចេញពី​ទ្រូង និង​រាលដាល​ដល់​ថ្គាម ខ្នង ស្មា ដៃ និង​ពោះ​។ ប៉ុន្តែ​ពេលខ្លះ វា​មិន​ប្រាកដ​ថា​ធ្វើឲ្យ​ឈឺទ្រូង​ឡើយ ប៉ុន្តែ​បែរជា​ឈឺ​នៅ​កន្លែង​ណា​ផ្សេង​ទៅវិញ​។ រឿង​នេះ​កើតឡើង​ជា​ញឹកញាប់​នៅ​លើ​ដៃ​ម្ខាង ឬ​ទាំង​សងខាង ឬ​ចន្លោះ​ឆ្អឹង​ស្លាបប្រចៀវ​។ អា​ការៈឈឺចាប់​នេះ​អាច​មាន​បាត់ៗ​។

ក្អក​
អ្នកជំងឺ​ខ្លះ​អាច​នឹង​ក្អកមាន​កំហាក​លាយ ឬ​ជា​ឈាម​តែ​ម្តង ហើយ​ខ្លះ​ទៀត​អាច​ដកដង្ហើម​លឺសូរ​ដូច​ហួច ដែល​អាការៈ​បែប​នេះ​ពេល​ខ្លះ​ក៏​ជា​សញ្ញា​នៃ​ជំងឺខ្សោយបេះដូង​ដែរ​។ នេះ​ដោយសារ​តែ​ជាតិ​ទឹក​កើន​ឡើង​ក្នុង​សួត​។ យក​ល្អ​គួរតែ​យកចិត្តទុកដាក់​ចំពោះ​អាការៈ​មួយ​នេះផង​។

ទាំងនេះ​គឺជា​អាការៈ​អាថ៌កំបាំង​រប​ស់​ជំងឺ​គាំងបេះដូង ប៉ុន្តែ​ខាង​ក្រោម​នេះ​គឺជា​សញ្ញា​ដែល​កើតឡើង​ញឹកញាប់​បំផុត​ដែល​មនុស្ស​គ្រប់រូប​គួរតែ​យល់​ដឹង​ផង​៖
•​    ​ធី​ង​ធោង​
•​    ​ច​ង្អោ​
•​    ​បែកញើស​ត្រជាក់​
•​    ​ពិបាក​ដកដង្ហើម​
•​    ​មិន​ស្រួល​ក្នុង​ទ្រូង​

បើសិន​ជា​អ្នក​មាន​អាការៈ​ទាំងអស់នេះ​យូរ​ជាង ៥ ទៅ​១០​នាទី ចូរ​ទាក់ទង​ឡានពេទ្យ​ជាបន្ទាន់​ដើម្បី​សង្គ្រោះបន្ទាន់​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង