​អ្នក​ប្រហែលជា​ចង់​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​រោគ​សើ​ស្បែក​ជា​ទៀងទាត់​ដើម្បី​ពិនិត្យ​រក​មើល​ជំងឺ​មហារីក​ស្បែក ឬ​ថត​សុដន់​ជា​ទៀងទាត់​ដើម្បី​រក​មើល​ជំងឺ​មហារីក​សុដន់ ប៉ុន្តែ​តើ​អ្នក​ធ្លាប់​គិត​ថា​ចង់​ធ្វើតេស្ត​រក​មើល​ជំងឺ​មហារីក​ក្រពេញ​ទី​រ៉ូ​អ៊ីត​ដែរទេ​? ខណៈពេលដែល​ជំងឺមហារីក​ក្រ​ពេញទី​រ៉ូ​អ៊ីត​មិនមែន​ជា​ជំងឺម​ហារី​កដែល​កាច់​សាហាវ អ្នក​ត្រូវ​តែ​យល់ដឹង​អំពី​រោគសញ្ញា​របស់​វា​ផង​។​

ពិបាក​លេប​អាហារ​
អ្នក​ប្រហែលជា​គិតថា វា​គ្រាន់តែ​ជាការ​ឈឺបំពង់ករ​ទេ ប៉ុន្តែ​ការ​ដែល​មាន​ដុំ​មួយ​លូតលាស់​ក្នុង​បំពង់ករ​អាច​រំខាន​ដល់​សមត្ថភាព​នៃ​ការ​លេប​អាហារ​បាន​។ ដូច្នេះ​បើ​សិន​ជា​អ្នក​យល់​ថា​ខ្លួនឯង​ពិបាក​លេប​អាហារ និង​មាន​បញ្ហា​នេះ​ជាប់​រហូត​ពីរ​បី​សប្តាហ៍​ហើយ ចូរ​កុំ​ភ្លេច​ឲ្យ​ពេទ្យ​ពិនិត្យ​ផង​។

ពិបាក​និយាយ និង​ដកដង្ហើម​
បើសិនជា​រោគសញ្ញា​មិន​ស្ថិត​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ​ទេ រោគសញ្ញា​ដូចជា ពិបាក​ដកដង្ហើម ឬ​និយាយ​អាច​នឹង​មិន​កើតឡើង​ឡើយ​។ ដូច្នេះ​បើ​សិន​ជា​អ្នក​មាន​អាការៈ​នេះ​វិញ ត្រូវតែ​ទៅ​ជួប​ពេទ្យ​ជាបន្ទាន់​។

សម្លេង​ស្អក​
ប្រអប់​បំពង់​សម្លេង​ស្ថិតនៅ​ផ្នែក​ខាងស្តាំ​និង​ខាងលើ​នៃ​ក្រពេញ​ទី​រ៉ូ​អ៊ីត ដូច្នេះ​កាលណា​មាន​ការប្រែប្រួល​ចំពោះ​ក្រ​ពេញ​មួយ​នេះ វា​នឹង​ធ្វើឲ្យ​សម្លេង​មាន​ការប្រែប្រួល​ដែរ​។

មាន​ដុំ​មួយ​នៅក្នុង​បំពង់ក​
ក្រពេញ​ទី​រ៉ូ​អ៊ីត​ស្ថិតនៅខាង​មុខនៃករ ប៉ុន្តែ​បើសិនជា​អ្នក​សម្គាល់​ឃើញថា មាន​ដុំ​ណាមួយ​ដែល​កើតឡើង​ហើយ​មិន​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍​ទេ អ្នក​ប្រហែលជា​ត្រូវការ​ជួប​ពេទ្យ​ភ្លាម​ហើយ​។ បើសិនជា​មហារីក​រាល​ដាល​ដល់​កូនកណ្តុ​រហើយ អ្នក​ប្រហែល​ជា​សម្គាល់​ឃើញ​មាន​ដុំ​នៅ​ផ្នែក​ខាងស្តាំ​នៃ​ក ក្បែរ​កូនកំណ្តុរ​ជំនួស​កន្លែង​ដែល​វា​ធ្លាប់​នៅ​កណ្តាល​ទៅវិញ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង