ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលកូនទី១ត្រូវបានសម្រាលដោយវះ ហើយកូនទី២ភាគច្រើនត្រូវវះដែរ។ ហេតុអ្វីទៅ?
ជាធម្មតា នៅពេលដែលអ្នកម្តាយសម្រេចចិត្តបង្កើតកូនច្បងដោយវះ មានន័យថា លើស្បូនអ្នកនឹងមានស្នាមវះ។ នៅពេលដែលស្បូនអ្នកមានស្នាមវះ ការបង្កើតកូនទី២គឺភាគច្រើនត្រូវវះដូចគ្នា ព្រោះស្បូនអ្នកមានស្នាមវះរួចទៅហើយ បើអ្នកម្តាយសម្រេចចិត្តសម្រាលកូនទី២តាមធម្មជាតិ នឹងអាចគ្រោះថ្នាក់។ គ្រោះថ្នាក់នោះអាចកើតឡើងនៅពេលដែលអ្នកម្តាយប្រឹង។ នៅពេលដែលអ្នកម្តាយប្រឹង អាចធ្វើឲ្យធ្លាយស្បូន ដោយអាចធ្វើឲ្យកូនក្នុងផ្ទៃគ្រោះថ្នាក់ ហើយស្បូនអ្នកម្តាយក៏អាចបាត់បង់ផងដែរ។ ដូចនេះ មុនពេលដែលអ្នកសម្រេចចិត្តសម្រាលដោយវះ ឬបង្កើតដោយធម្មជាតិ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យឯកទេសជាមុនសិន ទើបអាចចៀសពីគ្រោះថ្នាក់ទាំងឡាយដែលអាចកើតមាន៕