នៅពេលយើងនិយាយដល់ក្មេងស្រី ឬប្រុស ដែលកោរោមនៅថ្ងាសក្រោម វាច្រើនតែបង្កជាការដុះកប់រោមនៅតំបន់នេះ។ រោមនៅថ្ងាសក្រោមងាយនឹងច្បត់ខ្លាំងជាងរោមនៅដៃ ឬសក់ក្បាល ដែលវាអាចនាំឲ្យដុះជាការកប់សរសៃរោមបាន។ រឿងនេះនឹងធ្វើឲ្យកើតជាមុនបាន។ បើសិនជាមុននេះហាក់បីដូចជាទៅជាក្រហមទៅៗ ធំទៅៗ ឈឺទៅៗ ឬក្តៅ វាអាចជាសញ្ញាមួយនៃការបង្ករោគ ហើយអ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងព្យាបាលហើយ។ 

ដើម្បីបន្ថយការកើត និងភាពញឹកញាប់នៃការដុះរោមកបបែបនេះ ចូរចៀសវាងការកោរោមនៅថ្ងាសក្រោមដោយស្ងួត តែចូរប្រើប្រាស់ក្រែម ឬជែលសម្រាប់កោ និងកោវាក្នុងទិសដៅកំណករបស់វា ចៀសជាងកោរបញ្ច្រាសកំណោងដើម្បីកុំមានការរលាកកើតឡើង។ 

មិនមែនរាលស្នាមគ្រាប់ៗទាំងអស់សុទ្ធតែជាមុន ឬសរសៃរោមដែលដុះកប់ទាំងអស់ឡើយ។ ឧទាហរណ៍ ស្នាមគ្រាប់ៗជាច្រើនដែលក្រហម និងតឹងឈឺ នៅគល់របស់វា អាចជាជំងឺប៉េស។ វាអាចនឹងឈឺចាប់មុនពេលចេញវារូបរាង ឈឺខ្លាំងពេលចេញជារូបរាង ហើយក៏បាត់ទៅវិញនៅរយៈពេលពីរបីថ្ងៃក្រោយ។ វាអាចត្រឡប់មកវិញគ្រប់ពេល ឬមិនកើតទៀតតែម្តង។ ការដែលមានជំងឺប៉េសនៅប្រដាប់ភេទ គឺជាការបង្ករោគដោយវីរុស ហើយច្រើនតែឆ្លងតាមរយៈការរួមភេទ។ 

បើសិនជាអ្នកបារម្ភច្រើន ចូរឲ្យគ្រូពេទ្យពិនិត្យបន្ថែមដើម្បីបញ្ជាក់កាន់តែច្បាស់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង