អាការៈខ្សោយថ្លើមស្រួចស្រាវគឺជាការបាត់បង់មុខងារថ្លើមយ៉ាងលឿន (អាចរយៈពេលច្រើនថ្ងៃ ឬច្រើនសប្តាហ៍) ដែលវាច្រើនតែកើតមានលើមនុស្សដែលគ្មានជំងឺថ្លើមទេ។ អាការៈខ្សោយថ្លើមស្រួចស្រាវមិនសូវជាកើតមានច្រើនជាងការខ្សោយថ្លើមរ៉ាំរ៉ៃទេ ព្រោះជំងឺនេះមានការវិវឌ្ឈន៍យឺតជាង។

ការខ្សោយថ្លើមស្រួចស្រាវក៏ត្រូវបានគេស្គាល់ថាជាជំងឺខ្សោយថ្លើមធ្ងន់ធ្ងរដែរ ដែលអាចមានផលវិបាកធ្ងន់ធ្ងរជាច្រើនដូចជា ការហូរឈាមខ្លាំងក្លា និងឡើងសម្ពាធក្នុងខួរក្បាល។ ជំងឺនេះត្រូវការព្យាបាលជាបន្ទាន់ និងត្រូវសម្រាកក្នុងមន្ទីរពេទ្យ។

បើយោងទៅតាមមូលហេតុរបស់វា ការខ្សោយថ្លើមស្រួចស្រាវមានពេលខ្លះអាចនឹងព្យាបាលជាមកវិញ។ ប៉ុន្តែមានករណីច្រើនហើយដែលជំងឺនេះត្រូវការដូរថ្លើមថ្មីដើម្បីព្យាបាលអោយជា។

សញ្ញារបស់ជំងឺខ្សោយថ្លើមស្រួចស្រាវមានដូចជា៖

〈ស្បែកនិងភ្នែកផ្នែកសៗទៅជាលឿង
〈ឈឺចាប់នៅពោះផ្នែកខាងលើនិងស្តាំ
〈ហើមពោះ
〈ចង្អោ
〈ក្អួត
〈មានអារម្មណ៍ថាអស់កម្លាំងតែម្តងឬមិនស្រួលខ្លួន
〈វង្វេងវង្វាន់
〈ងងុយដេក
ពេលត្រូវជួបគ្រូពេទ្យ

ជំងឺខ្សោយថ្លើមស្រួចស្រាវអាចកើតឡើងយ៉ាងលឿនលើមនុស្សមានសុខភាពល្អបាន ហើយក៏អាចគម្រាមគំហែងដល់អាយុជីវិតគេដែរ។ បើសិនជាអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់កើតមានអាការៈស្បែក ឬភ្នែកទៅជាពណ៌លឿង, ឈឺតឹងនៅផ្នែកខាងលើនៃពោះ ឬមានការប្រែប្រួលសតិអារម្មណ៍មិនធម្មតា ចូរស្វែងរកការព្យាបាលភ្លាមទៅ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង