​មិន​ខ្វល់​ថា​អ្នក​បាន​យល់ដឹង​ច្រើន​ប៉ុណ្ណា​អំពី​ការ​មាន​ផ្ទៃពោះ ឬ​និយាយ​ជាមួយ​ស្ត្រី​ជា​ម្តាយ​ដូច​គ្នា​ច្រើន​ប៉ុណ្ណោះ​ឡើយ អ្វី​ដែល​អ្នកមាន​អារម្មណ៍​ថា​ធម្មតា ឬ​អត់​នោះ តែងតែ​អាច​ច្រឡំ​ច្រើន​ក្នុងពេល​មាន​ផ្ទៃពោះ​នេះឯង​។ មាន​អាការៈ​មួយចំនួន​ដែល​អាច​ធ្វើឲ្យ​អ្នក​មើល​រំលង​បាន​ដែល​វា​ទំនងជា​ប៉ះពាល់​ដល់​កូន​បាន​ទៀត​ផង​។

​អាការៈ​មួយ​នោះ​គឺ​ការ​រមាស់ស្បែក​ខ្លាំងក្លា​តែម្តង​។ បើសិន​ជារ​មាស់​តិចតួច វា​គ្មាន​អ្វី​ត្រូវ​បារម្ភ​ទេ ប៉ុន្តែ​បើសិន​ជារ​មាស់​ច្រើន​កន្លែង ឬ​ចំ​កណ្តាល​បាតជើង និង​បាតដៃ​វិញ វា​អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺ Obstetric Cholestasis (OC) ដែល​ជា​ជំងឺ​របស់​ថ្លើម​។

ភាគច្រើន ការ​រមាស់​ស្បែក​ក្នុងពេល​មាន​ផ្ទៃពោះ​គឺជា​រឿង​ធម្មតា ព្រោះ​ស្បែក​មានការ​យឺត និង​ត្រូវ​ផ្ទុក​កូន​ក្នុង​ផ្ទៃ​។ ប៉ុន្តែ​នៅពេល​ការ​រមាស់​បែរ​ជា​ខ្លាំង​ទៅៗ និង​រំខាន​ដល់​ការ​គេង​ពេលយប់​ទៀត អ្នក​ប្រហែលជា​ត្រូវ​ទៅ​ជួប​ពេទ្យ​ឲ្យ​លឿន​ហើយ​។

ជំងឺ OC នេះ​មិនសូវ​កើត​មាន​ញឹកញាប់​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ទេ​។ ការ​រមាស់​ស្បែក​ខ្លាំង​ក៏​អាច​ទាក់ទង​នឹង​ជំងឺ​មួយ​ទៀត​ឈ្មោះថា Intrahepatic Cholestasis of Pregnancy (ICP) ដែរ ដែល​ជា​ជំងឺថ្លើម​មួយ​ប្រភេទ​កើតឡើង​ជាពិសេស​លើ​ស្ត្រី​មាន​ផ្ទៃពោះ ដោយសារតែ​មាន​ការរំខាន​លំហូរ​ទឹកប្រមាត់ ដូច្នេះ​វា​នឹង​ធ្វើឲ្យ​ទឹកប្រមាត់​ចូលទៅ​ក្នុង​ឈាម​កាន់តែ​ច្រើន​។

កាលណា​ឈាម​មាន​វត្តមាន​ទឹកប្រមាត់​ខ្ពស់ វា​អាច​ធ្វើឲ្យ​ទារក​ក្នុងផ្ទៃ​ប្រឈម​បញ្ហា​កាន់តែ​ខ្ពស់ ជាពិសេស​សម្រាល​មិន​គ្រប់​ខែ លាមក​ព្រៃ​ចេញ ទារក​អាច​នឹង​ថប់ដង្ហើម ឬ​ពិបាក​ដកដង្ហើម និង​ស្លាប់​ក្នុង​ផ្ទៃ​ក៏មាន​ដែរ​។ ខណៈពេល​ដែល​វា​មិន​បង្ក​គ្រោះថ្នាក់​ដល់​ម្តាយ​ទេ ករណី​ខ្លះ​អាច​ធ្វើ​ឲ្យ​ធ្លាក់​ឈាម​បាន​ដែរ​។

រោគសញ្ញា​
បើសិន​ជា​អ្នក​សម្គាល់​ឃើញថា មានការ​រមាស់​មធ្យម ទៅ​ធ្ងន់ធ្ងរ​ក្នុងពេល​មាន​ផ្ទៃពោះ ហើយ​បើសិនជា​កើតឡើង​លើ​ផ្នែក​ណាមួយ​នៃ​រាងកាយ​យ៉ាង​ពិសេស​ទៀត​នោះ យក​ល្អ​គួរតែ​ទៅ​ជួប​ពេទ្យ​ដើម្បី​ពិនិត្យ​ភ្លាម​ទៅ​។ អា​ការៈផ្សេងៗ​ទៀត​មាន​ដូចជា​៖

  • ​ទឹកនោម​ខាប់​
  • ​លាមក​ស្លេក​
  • អស់កម្លាំង​
  • ​ឈឺចាប់​នៅ​ផ្នែក​ខាងលើ និង​ខាងស្តាំ​នៃ​រាងកាយ​
  • ​បាក់​ទឹកចិត្ត​តិចតួច​
  • ​ច​ង្អោ​
  • ​ស្បែក និង​ភ្នែក​ទៅ​ជា​លឿង​

​តើ​ម្តាយ​គួរ​ធ្វើ​ដូចម្តេច​ទៅ​ក្រោយ​ពី​សម្រាល​កូន​រួច​?
​ចូរ​ទៅឲ្យ​ពេទ្យ​តាមដាន​សុខភាព​នៅ​រយៈពេល ៦ ទៅ​៨​សប្តាហ៍​ក្រោយ​សម្រាល ដើម្បី​ប្រាកដថា ការ​រមាស់​នោះ​បាត់​ទោ​វិញ ហើយ​ថ្លើម​ធ្វើការ​ល្អ​ធម្មតា​ហើយ​។ យ៉ាងណាមិញ​ឱកាស​នៃ​ការកើត​ជំងឺ OC ម្តងទៀត​នៅពេល​មាន​ផ្ទៃពោះ​លើក​ក្រោយ​គឺ​ខ្ពស់​ដដែល​៕