ប្រសិនបើ​អ្នក​ត្រូវ​ផ្តល់​គំរូ​ទឹកកាម​សំរាប់​ការពិនិត្យ សូម​ធ្វើ​តាម​ការណែនាំ​ខាងក្រោម​នេះ​ដោយ​ប្រុងប្រយ័ត្ន​​ដើម្បី​ប្រាកដថា លទ្ធផល​ដែល​អ្នកទទួលបាន​នឹង​មាន​ភាពត្រឹមត្រូវ ហើយ​ការ​ធ្វើ​តេស្ត​នេះ​នឹង​មិន​ត្រូវបាន​ធ្វើ​សារ​​ឡើងវិញ ។​
          
​ការ​យក​គំរូ​ទឹកកាម បុរស​មិន​ត្រូវ​បញ្ចេញ​ទឹកកាម​ទេ ក្នុង​រយៈពេល ៣​ថ្ងៃ​មុន​នឹង​យក​វា​ទៅពិនិត្យ​។ បន្ទាប់​​មក​គាត់​ត្រូវ ធ្វើ​ការផលិត​គំរូ​ទឹកកាម​របស់​គាត់​ដោយ​ប្រើ​វិធី​សម្រើប និង បញ្ចេញ​វា​ទៅក្នុង​បំពង់​ជ័រ​ស្តេរី​ល ដោយ​​មាន​បិទ​ឈ្មោះ​, ថ្ងៃ​បរិច្ឆេទ និង ពេលវេលា​អោយបាន​ត្រឹមត្រូវ​។ គំរូ​ទឹកកាម​នេះ ត្រូវការពារ​អោយបាន​ល្អ ជៀសវាង​ការ​ប៉ះ​នឹង​សីតុណ្ហភាព​ខ្ពស់បំផុត និង​ត្រូវ​បញ្ជូន​វា​ទៅ​កាន់​មន្ទីរពិសោធន៍ ។​
        
តើ​ទឹកកាម​ដែល​មាន​សុខភាព​ល្អ ត្រូវមាន​លក្ខណៈ​យ៉ាងដូចម្តេចខ្លះ​?


           មន្ទីរពិសោធន៍​នឹង​ស្វែងរក​ល័ក្ខខ័ណ្ឌ​ដូចខាងក្រោម​នេះ ពី​គំរូ​ទឹកកាម​ដែលមាន​សុខភាព​ល្អ ៖


                បរិមាណ ២ ទៅ ៥ មី​លី​លីត្រ ( កន្លះ ទៅ ១​ស្លាបព្រា​កាហ្វេ​)
                ចំនួន មាន​ច្រើន​ជាង ២០​លាន​ស្ពែម នៅក្នុង​ទឹកកាម ១​មី​លី​លីត្រ​
                ការ​ធ្វើ​ចលនា ច្រើន​ជាង​មួយ​ភាគពីរ នៃ​ស្ពែម​ទាំងអស់​អាច​ធ្វើ​ចលនា​បាន​
                ភាពប្រក្រតី ច្រើន​ជាង​មួយ​ភាគបី នៃ​ស្ពែម​ទាំងអស់​មានស​ភាពប្រក្រតី​
                 កោសិកា​ឈាមស  មាន​តិច​ជាង ១​លាន នៅក្នុង​ទឹកកាម ១​មី​លី​លីត្រ​


        នៅពេល​ដែល​ប្តី​ប្រពន្ធ​មាន​វិបត្តិ ជាមួយនឹង​ការ​មានកូន គឺ​ជា​ធម្មតា​មាន​តែ​ប្រពន្ធ​ទេ​ដែល​ជា​អ្នកស្វែងរក​ដំ​បូន្មាន​មុនគេ ប៉ុន្តែ​វា​គ្មាន​ហេតុផល​ណាមួយ ដែល​នាង​ត្រូវ​ទទួល​យក​បញ្ហា​នេះ​តែ​ម្នាក់​ឯង​នោះ​ទេ​។ ប្រសិន​បើ​ប្តី​ប្រពន្ធ​មួយគូ​កំពុង​មាន​ភាព​ពិបាក​ក្នុង​ការ​មាន​គ​ក៌ បុរស​ពិតជា​មិន​គួរ​ពន្យា​ពេល​ក្នុង​ការទទួលយក​ការពិនិត្យ​ទេ​។​​ការវិភាគ​ទឹកកាម គួរតែ​ត្រូវបាន​ធ្វើ​មុនគេ ប្រសិនបើ​មាន​ការស្រាវជ្រាវ​ពី​លទ្ធភាព​មានកូន​។​
       
តើ​បុរស​អាច​ទទួលបាន​ជំនួយ​ដោយ​របៀប​ណា ?


          ភាព​មិន​អាច​មាន​កូន​របស់​បុរស គឺ​មិន​មាន​អ្វី​ទាក់ទង​នឹង​សម្ថ​ភាព​នៃ​ការបង្កើត​កូន​នោះទេ​។ ទោះបីជា​ស្ពែម​​របស់​បុរស​មិន​មាន​លទ្ធភាព​ក្នុង​ការបង្ក​កំណើត​ជាមួយនឹង​ស៊ុត គាត់​ក៏​ប្រហែល​អាច​ជា​ដៃគូ​ស្នេហា​ម្នាក់​ដ៏​ល្អ​បំផុត​។​ផ្ទុយទៅវិញ បុរស​ដែល​មិន​អាច​រួមដំណេក​ជាមួយ​ស្ត្រី​បាន ប្រហែលជា​អាច    មាន​ស្ពែម​ដ៏​ល្អ​បំផុត​ក្នុង​ការបង្ក​កំណើត​។​


     ការសិក្សា​មួយ​បានបង្ហាញ​ថា ចំនួនស្ពែម​ត្រូវ​បាន​ថយ​ចុះ​នៅ​ក្នុង​សតវត្សរ៍​ទី​២០​នេះ ដោយសារ​តែ​កត្តា​មជ្ឈដ្ឋាន​នៅ​ជុំវិញ​ខ្លួន​យើង​មួយចំនួន​ដូចជា ការ​ប្រឈម​នឹង​អឺ​ស្ត្រូ​សហ្សែ​ន ( oestrogen ) នៅក្នុង​ចំណីអាហារ និង​សារធាតុ​​គីមី​ប្រើ​នៅក្នុង​រោងចក្រ​ប្លា​ស្ទិក ដែល​បាន​ចូលទៅ​ក្នុង​វដ្ត​អាហារ​។ នៅពេល​ខ្លះ យើង​អាច​ដឹង​ពី​ភាព​មិន​មាន​កូន​របស់​ស្ត្រី ច្រើនជាង​ភាព​មិន​មាន​កូន​របស់​បុរស ប៉ុន្តែ​គ្លីនិក​ព្យាបាល​ភាព​មានកូន ឥលូវ​នេះ​ទើប​តែ​អាច​ដោះស្រាយ​បញ្ហា និង ជំងឺ​របស់​បុរស​។ បច្ចុប្បន្ននេះ បុរស​ដែល​មាន​សម្ថ​ភាព​តិច​ក្នុង​ការ​មាន​កូន ឬ ក៏​អសម្ថភាព​មានកូន​អាច​​ឱកាស​កាន់តែ​ច្រើន​ជាង​មុន ក្នុង​ការទទួលយក​ជំនួយ​ដើម្បី​អោយ​ពួកគាត់​អាច​ក្លាយ​ខ្លួន​ទៅ​ជា​ឪពុក​គេ ។​
     
ការវិភាគ​ទឹកកាម​


      ការពិនិត្យ​លើកដំបូង ដែល​បុរស​ត្រូវ​ធ្វើ​នោះ​គឺ ការវិភាគ​ទឹកកាម ។​ចំនួនស្ពែម​របស់​បុរស អាច​មាន​ចំនួន​ខុសៗ​គ្នា​ទៅ​តាម​កា​លះ​ទេ​សះ ដូចជា តើ​គាត់​ធ្វើការ​រួម​ភេទ​ញឹកញាប់​ប៉ុនណា​? ហើយ​ដូចនេះ ប្រហែលជា​មាន​ការ​យក គំរូ​ទឹកកាម​ពីរ​ដង​ទៅ​ពិនិត្យ ប្រសិនបើ​ការពិនិត្យ​លើកទីមួយ បង្ហាញថា​វា​មាន​បញ្ហា​។​
      ការវិភាគ​នឹង​ពិនិត្យ ទៅ​លើ​ចំនួនស្ពែម​ថា​តើ​វា មាន​សុខភាព និង​ចលនា​បានល្អ​ប៉ុនណា ? និង​រូបរាង​របស់​ពួក​​វា​។ អ្នកជំនាញ​ជាច្រើន​ជឿថា ទោះបីជា​ចំនួនស្ពែ​មមាន​កំរិត​ទាប  ក៏​វា​ប្រហែលជា​មិន​មាន​ផលប៉ះពាល់​ដល់​ភាព​មាន​កូន​របស់​បុរស​ដែរ​។ ប៉ុន្តែ​ប្រសិនបើ​គាត់​មាន​ចំនួនស្ពែ​មតិច រួមជាមួយ​នឹង​ស្ពែម​ជាច្រើន​ដែល​មាន​រូបរាង​មិន​ប្រក្រតី​, ធ្វើ​ចលនា​យឺត ឬ​មាន​ទាំង​ពីរ​យ៉ាង ឬក៏​មាន​ចំនួន កោសិកា​ឈាមស​ខ្ពស់​នៅក្នុង​ទឹកកាម នោះ​វា​ហាក់ដូច​​ជា​មាន​ផលប៉ះពាល់​ទៅលើ​ភាព​មាន​កូន​របស់​គាត់​។​
  
​ចំនួនស្ពែម​ស្ថិតក្នុង​កំរិត​ទាប​


    ចំនួនស្ពែ​មតិច​នៅ​ក្នុង​ទឹកកាម  មាន​ជាច្រើន​ប្រភេទ ។ អ្នកវិភាគ​ទឹកកាម​នឹង​ធ្វើ​ការសំរេចចិត្ត ពី​គំរូ​ទឹកកាម​ជាក់​លាក់​មួយ ថា​តើ​វា​ត្រូវ​នឹង​និយម​ណាមួយ ក្នុងចំណោម​និយមន័យ​ខាងក្រោម​នេះ ។​
·         អវត្តមាន​មេ​ជីវិត​ឈ្មោល ( Azoospermia ) វា​គ្មាន​ស្ពែម​នៅក្នុង​ទឹកកាម​ទាល់តែ​សោះ​។ ពីព្រោះ​តែ​បុរស​មិន​
​អាច​ផលិត​ស្ពែម​បាន ដោយសារតែ​គាត់​មាន​ភាព​រាំងស្ទះ ដែល​ប៉ះពាល់​ដល់​ការដឹកជញ្ជូន​របស់​ស្ពែម ឬក៏​
​គាត់​មិន​អាច​បញ្ចេញ​ទឹកកាម​បាន​។​
·         កង្វះ​មេ​ជីវិត​ឈ្មោល​ក្នុង​ទឹកកាម ( Oligospermia ) មាន​ស្ពែម​តិចជាង ២០​លាន នៅក្នុង​ទឹកកាម ១​មី​លី​លីត្រ​។ ក្នុងករណី​ស្រាល​គឺ មាន​ចន្លោះ​ពី ១០​ទៅ ២០​លាន​, ករណី​មធ្យម មាន​ពី ៥​ទៅ ១០​លាន​និង​
​ករណី​ធ្ងន់ធ្ងរ គឺ​អាច​មាន​ស្ពែម​តិចជាង ៥​លាន នៅក្នុង​ទឹកកាម ១​មី​លី​លីត្រ ។​
·         ស្ពែម​មិន​អាច​មាន​ចលនា​បាន ប៉ុន្តែ​វា​មាន​ចំនួន​ធម្មតា ( Aesthenospermia) ។​
·         ចំនួន​នៃ​ស្ពែម​មិន​ប្រក្រតី​មាន​ច្រើន ( Teratospermia) ។ វា​ជា​ករណី​ដ៏​ធ្ងន់ធ្ងរ ប្រសិនបើ​បុរស​មាន​ចំនួន​ស្ពែម មិន​ប្រក្រតី​លើសពី ៧០​ភាគរយ​។ វា​ប្រហែលជា​អាច បណ្តាលមកពី​ភាព​មិន​ប្រក្រតី​នៃ​ក្រូម៉ូសូម ឬ​ដោយសារ​ផលប៉ះពាល់​នៃ​មជ្ឈដ្ឋាន​ជុំវិញ​មួយចំនួន​។​
   
ការ​ធ្វើ​តេស្ត​ជាពិសេស​


      បន្ទាប់​ពី​ការវិភាគ​ទឹកកាម ការ​ធ្វើ​តេស្ត​ដោយ​មីក្រូ​ទស្សន៍​ពី​ដំណើរការ​របស់​ស្ពែម នឹង​ត្រូវ​បាន​ធ្វើ​នៅ តែ​គ្លីនិក​ជំនាញ​ដែល​ជា​ផ្នែក​មួយ នៃ​ដំណាក់កាល​នៃ​ការ​ធ្វើ​តេស្ត​កំរិត​មធ្យម នៃ​ការស្រាវជ្រាវ​របស់​ប្តី​ប្រពន្ធដែល​មាន​បញ្ហា មិន​អាច​មាន​កូន​បាន​។​


       ការ​ធ្វើ​តេស្ត​ជាពិសេស ពិនិត្យ​ទៅលើ​សម្ថ​ភាព​របស់​ស្ពែម ក្នុងការ​ជ្រាប​ចូលទៅក្នុង​ទឹក​រំអិល ដូចនេះ​វា​អាច​ឆ្លងកាត់​ក​ស្បូន និង ចូលទៅ​ក្នុង​ស្បូន ហើយ​ពី​ទីនោះ​ទៅកាន់​បំពង់ និង ស៊ុត ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង